ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូដកម្ម​បិទ​ផ្លូវ​៣យប់​៤ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​រឿង​​ដី​ធ្លី​​ជាមួយ​ក្រុម​ហ៊ុនវិនិយោគ​តំបន់​ទេសចរណ៍ចិន​បាន​បញ្ចប់​ហើយ

10 ឆ្នាំ មុន

ខេត្ត​កោះ​កុង​ ៖ ការ​ធ្វើ​កូដ​កម្ម​បិទ​ផ្លូវ​អស់​រយៈ​ពេល​៣យប់​៤​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់​មក​ពី​ស្រុក​ប​ទុម​សាគរ និង​ស្រុក​គិរី​សាគរ​ដែល​រង​ការ​រំលោ.ភ​យក​ដី​ស្រែ​ចំការ​ និង​ដី​លំនៅ​ឋាន​របស់​ពួក​គាត់​ពី​សំណាក់​ក្រុម​ហ៊ុន​វិនិយោគ​តំបន់​ទេសចរណ៍​​ចិន​មួយ​ឈ្មោះ​ញូញៀន​ឌីវើឡុបមែនគ្រុប​ ត្រូវ​បាន​បញ្ចប់​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៤ តាម​គោល​ការណ៍ណែ​នាំ​របស់​លោក​អភិ​បាល​ខេត្ត​ប៊ុន​លើត ​។

ខេត្ត​កោះ​កុង​ ៖ ការ​ធ្វើ​កូដ​កម្ម​បិទ​ផ្លូវ​អស់​រយៈ​ពេល​៣យប់​៤​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់​មក​ពី​ស្រុក​ប​ទុម​សាគរ និង​ស្រុក​គិរី​សាគរ​ដែល​រង​ការ​រំលោភ​យក​ដី​ស្រែ​ចំការ​ និង​ដី​លំនៅ​ឋាន​របស់​ពួក​គាត់​ពី​សំណាក់​ក្រុម​ហ៊ុន​វិនិយោគ​តំបន់​ទេសចរណ៍​​ចិន​មួយ​ឈ្មោះ​ញូញៀន​ឌីវើឡុបមែនគ្រុប​ ត្រូវ​បាន​បញ្ចប់​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៤ តាម​គោល​ការណ៍ណែ​នាំ​របស់​លោក​អភិ​បាល​ខេត្ត​ប៊ុន​លើត ​។

គួររំលឹក​ឡើងវិញ​ថា កូដ​កម្ម​បិទ​ផ្លូវ​នេះ​បាន​ធ្វើ​ឡើង​តាំង​ពី​រសៀល​ថ្ងៃ​ទី​៥ កុម្ភៈ ២០១៤នៅ​តាម​ដង​ផ្លូវ​ចេញ​ពី​ផ្លូវ​ជាតិ​លេខ​៤៨​​ ខាង​លិច​សាលា​ស្រុក​បទុម​សាគរ​ឆ្ពោះ​ទៅ​កាន់​ស្នាក់​ការ​ក្រុម​ហ៊ុន​ខាង​លើ​ដែល​ស្ថិត​ក្នុង​ឃុំ​កោះ​ស្តេច​ ស្រុក​បទុម​សាគរ​ ឬ​គេហៅ​ថា តំបន់​ក្បាល​នាគ៧។

កូដកម្ម​ខាង​លើ​នេះ​ផ្តើម​ចេញ​ពី​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ទាំង​២​ស្រុក​ ដោយ​សារ​តែ​តំណាង​ក្រុម​ហ៊ុន​ញូញៀន​មាន​ឈ្មោះ​លី តឹក​ហៃ​ និង​ឈ្មោះ​វីរៈ ដឹក​នាំ​កម្លាំង​ទាហាន​មក​ពី​ខេត្ត​កណ្តាល កម្លាំង​សន្តិ​សុខ​របស់​ក្រុម​ហ៊ុន​ រួម​និង​មន្ត្រី​ឧទ្យាន​ជាតិ​បទុម​សា​គរ​សរុប​ប្រមាណ​៣០​នាក់​ប្រដាប់​ដោយ​អាវុធ​AK និង​ដំបង​ដើរ​រុះ​រើ​ និង​ដុត​បំផ្លាញ​ផ្ទះ​ប្រជា​ពលរដ្ឋ​ចំនួន​២​ឃុំ​ គឺ​ឃុំ​តា​នូន និង​ឃុំ​កោះ​​ស្តេច​ចាប់​ពី​ដើម​ខែ​មករា ២០១៤ រហូត​មក​ដល់​ដើម​ខែកុម្ភៈ​អស់​ចំនួន​៤៥​ខ្នង មិន​តែ​ប៉ុណ្ណោះ​បាន​ចាប់​មាន់​ ទា ឆ្កែ​របស់​ពួក​គាត់​ធ្វើ​ម្ហូប​ស៊ីយ៉ាង​ដាច់​ដាប​។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​លោក​អភិ​បាល​​ខេត្ត​បាន​យក​ចិត្ត​ទុក​ដាក់​ និង​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ទៅ​ទទួល​យក​​ការ​ទាម​ទារ​ និង​សំណូម​ពរ​របស់​ពួក​គាត់​ និង​កោះ​ហៅ​តំណាង​ក្រុម​ហ៊ុន​មក​ជួប​ដើម្បី​​ស្វែង​រក​ដំណោះ​ស្រាយ​​ឱ្យ​បាន​ឆាប់ៗ៕