ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចិន​បង្កើត​កម្ម​វិធី​អង្គុយ​ក្នុង​បន្ទប់​ទឹក​កក​នៅ​សីតុណ្ហ​ភាព​ដក​៥​អង្សា​ក្នុង​រយៈ​ពេល​៤៨​​ម៉ោង ដោយ​មិន​ទទួល​​ទាន​អ្វី​ទាំង​អស់

10 ឆ្នាំ មុន

​ប្រភពពី​បរទេស​នា​​ពេល​ថ្មីៗ​បាន​បង្ក​នូវ​រឿង​រ៉ាវ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ ខណៈ​ដែល​ស្ថិត​នៅ​ក្នុង​រដូវ​រងា​មាន​អាកាស​ធាតុ​​​ត្រជាក់​យ៉ាង​ខ្លាំង​ តែ​បែរ​ជា​ប្រទេស​ចិន​បាន​បង្កើត​កម្ម​​វិធី​ប្រកួត​ដោយ​អង្គុយ​ក្នុង​បន្ទប់​ទឹក​កក ស្ថិត​នៅ​ក្នុង​សីតុណ្ហ​​ភាព​ដក​៥​អង្សា​ក្នុង​រយៈ​ពេល​៤៨​​​ម៉ោង ។ នេះគឺជា​កម្ម​វិធី​មួយ​ថ្មី និង​ចម្លែក​បំផុត​នៅ​ក្នុង​ប្រទេស​ចិន ដែល​បង្កើត​កម្ម​វិធី​ដំបូង ហើយ​ជា​ទី​ចាប់​អារម្មណ៍​បំផុត​សម្រាប់​

​ប្រភពពី​បរទេស​នា​​ពេល​ថ្មីៗ​បាន​បង្ក​នូវ​រឿង​រ៉ាវ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ ខណៈ​ដែល​ស្ថិត​នៅ​ក្នុង​រដូវ​រងា​មាន​អាកាស​ធាតុ​​​ត្រជាក់​យ៉ាង​ខ្លាំង​ តែ​បែរ​ជា​ប្រទេស​ចិន​បាន​បង្កើត​កម្ម​​វិធី​ប្រកួត​ដោយ​អង្គុយ​ក្នុង​បន្ទប់​ទឹក​កក ស្ថិត​នៅ​ក្នុង​សីតុណ្ហ​​ភាព​ដក​៥​អង្សា​ក្នុង​រយៈ​ពេល​៤៨​​​ម៉ោង ។ នេះគឺជា​កម្ម​វិធី​មួយ​ថ្មី និង​ចម្លែក​បំផុត​នៅ​ក្នុង​ប្រទេស​ចិន ដែល​បង្កើត​កម្ម​វិធី​ដំបូង ហើយ​ជា​ទី​ចាប់​អារម្មណ៍​បំផុត​សម្រាប់​ប្រជា​ជន​របស់​គេ​នា​រដូវ​រងា​ប្រចាំ​​ឆ្នាំ​២០១៤ ។

ប្រភព​​​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា «កម្ម​វិធី​ប្រកួត​អង្គុយ​នៅ​ក្នុង​បន្ទប់​ទឹក​កក​នេះ​ បាន​​ប្រារព្ធ​ឡើង​កាល​ពី​​ថ្ងៃ​​ពុធ ខែ​មករា ឆ្នាំ​២០១៤ ស្ថិត​នៅ​​ក្នុង​ទី​ក្រុង Changsa នៃ​ប្រទេស​ចិន ហើយ​មាន​បេក្ខ​ជន-បេក្ខ​នារី​​ជា​ច្រើន​បាន​ចូល​រួម​​ប្រកួត​ ដើម្បី​គ្រង​ក្នុង​តំណែង​ជើង​​ឯក​។ កម្ម​វិធី​នេះ​តម្រូវ​ឱ្យ​បេក្ខ​ជន​ទាំង​អស់​ស្លៀក​សម្លៀក​បំពាក់​ខាង​ក្នុង (ឈុត​ហែល​ទឹក) បន្ទាប់​មក​​ចូល​អង្គុយ​​ទៅ​ក្នុង​បន្ទប់​ទឹក​កក​ដែល​មាន​សីតុណ្ហ​ភាព​ដក​៥​អង្សា​ក្នុង​​រយៈ​ពេល​៤៨​​ម៉ោង ។ ជាង​នេះ​ទៅ​ទៀត គេ​មិន​អនុ​ញ្ញាត​​ឱ្យ​បេក្ខ​ជន​ទទួល​ទាន​ទឹក និង​ចំណី​អាហារ​​បន្តិច​សោះ​ឡើយ ក្នុង​អំឡុង​ពេល​ដែល​អង្គុយ​នៅ​ក្នុង​បន្ទប់​ទឹក​កក​ដែល​មាន​ភាព​ត្រជាក់​ខ្លាំង​បំផុត ។ ថ្វី​ដ្បិត​តែ​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​មាន​ភាព​តឹង​រឹង​បន្តិច​មែន តែ​រាល់​ការ​ចូល​រួម​របស់​បេក្ខ​ជន​ គឺ​ជា​ការ​ស្ម័គ្រ​ចិត្ត ។ ជាង​នេះ​ទៅ​ទៀត រាល់​បេក្ខ​ជន​ទាំង​នោះ​មុន​នឹង​ចូល​រួម​ប្រកួត​មាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​សុខ​ភាព​ជា​មុន​សិន ហើយ​ប្រសិន​ជា​គ្រូ​ពេទ្យ​បញ្ជាក់​ពួក​គេមាន​សុខភាព​ល្អ​នោះ គេ​អនុ​ញ្ញាត​ឱ្យ​ចូល​រួម​ការ​ប្រកួត តែ​បើ​ពិនិត្យ​ទៅ​ឃើញថា សុខភាព​មិន​ល្អ​គេ​មិន​អនុ​ញ្ញាត​ទេ ។ អ្វី​ដែល​សំខាន់​គឺ​អ្នក​រៀប​ចំ​កម្ម​វិធី​យក​ចិត្ត​ទុកដាក់​​ខ្លាំង​នោះ គឺ​ការ​ដាក់​ឧបករណ៍​ជាប់​នឹង​ខ្លួន​របស់​​បេក្ខ​ជន​ទាំង​អស់​ក្នុង​គោល​បំណង​តាម​ដាន​សុខភាព​របស់​ពួក​គេ​ ។ ប្រសិន​បើ​អំឡុង​ពេល​ដែល​បេក្ខ​ជន​អង្គុយ​នៅ​ក្នុង​បន្ទប់​ទឹក​កក​នោះ​ មាន​សុខ​ភាព​មិន​ប្រក្រតីគេ​នឹង​ធ្វើការ​បញ្ឈប់​ការ​ប្រកួត​ភ្លាមៗ​តែ​ម្តង​ ព្រោះ​ដើម្បី​ទប់​ស្កាត់​បញ្ហា​ណា​មួយ​ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះ​​ថ្នាក់​រហូត​ដល់​ការ​បាត់​បង់​ជីវិត​ជាយថា​ហេតុ​នោះ» ៕