ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីច្របាច់​កសម្លា.ប់​ប្រពន្ធរួច​ចង.កធ្វើ​អត្តឃា.ត ជីវិត​អូនជា​របស់បង​តែម្នាក់គត់​ក្នុងជាតិ​នេះ

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ «ស្រឡាញ់​ណាស់​ ​មិន​បាន​ដូច​បំណង​​» ចំណង​ជើង​​មួយ​ឃ្លា​ខាង​លើ​នេះ​ត្រឹម​ត្រូវ​ទាំង​សង​ខាង ។​​ ខាង​បុរស​ជា​ប្តី​ស្រឡាញ់​ភរិយា​ណាស់​ បុ៉ន្តែ​ការ​ស្រឡាញ់​នោះ​មិន​បាន​រស់​នៅ​ជា​មួយ​គ្នា​ដល់​ចាស់​ជរា​ទេ​ ស្ថិត​ក្នុង​យុវ​វ័យ​កំពុង​ពុះ​កញ្ជ្រោល​ ទី​បំផុត​ភរិយា​ជាទី​ស្រឡាញ់​បែរ​ជា​បែក​ចិត្ត​ទៅ​មាន​សហាយ។​​

រាជ​ធានី​ភ្នំពេញ​ ៖ «ស្រឡាញ់​ណាស់​ ​មិន​បាន​ដូច​បំណង​​» ចំណង​ជើង​​មួយ​ឃ្លា​ខាង​លើ​នេះ​ត្រឹម​ត្រូវ​ទាំង​សង​ខាង ។​​ ខាង​បុរស​ជា​ប្តី​ស្រឡាញ់​ភរិយា​ណាស់​ បុ៉ន្តែ​ការ​ស្រឡាញ់​នោះ​មិន​បាន​រស់​នៅ​ជា​មួយ​គ្នា​ដល់​ចាស់​ជរា​ទេ​ ស្ថិត​ក្នុង​យុវ​វ័យ​កំពុង​ពុះ​កញ្ជ្រោល​ ទី​បំផុត​ភរិយា​ជាទី​ស្រឡាញ់​បែរ​ជា​បែក​ចិត្ត​ទៅ​មាន​សហាយ។​​

ចំណែក​ភរិយា​ដ៏​ស្រស់​ប្រឹម​ប្រិយ​វិញ​​បោះ​បង់​ចោល​ប្តី​ទៅ​នែប​​និត្យ​ជា​មួយ​ប្រុស​ថ្មី​ ដែល​អាច​មាន​ន័​យថា​ ស្រឡាញ់​ប្រុស​ថ្មី​ខ្លាំងណាស់​ សុខ​ចិត្ត​ជិះ​ម៉ូតូ​ជា​មួយ​គ្នា​ឱប​ចង្កេះ​ពី​ក្រោយ​យ៉ាង​ប្រកៀក​ បុ៉ន្តែ​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​នេះ​ ទី​បំផុត​មិនបាន​ដូច​បំណង​ឡើយ ។​ នៅ​ទី​បំផុត​ សេចក្តី​ស្នេហា​លើស​លប់​​នេះ​ ទាំង​២​នាក់​មិន​មាន​សំណាង​ល្អ​ដូចគ្នា​ ព្រម​ទាំង​លា​ចាក​លោក​យើង​ទៅ​ទាំង​សោក​សៅ​ជាទី​បំផុត​ ដែល​ស្មាន​មិន​ដល់ ។​ ដោយសារ​សេចក្តី​ស្រឡាញ់​បំផុត​នេះ​ហើយ​ ទើប​ស្វាមី​ដាច់​ចិត្ត​ប្រហារ​ភរិយា​មិន​ឱ្យ​អ្នក​ណា​ថ្លើម​ធំ​យក​នាង​ជា​ភរិយា​ទេ ហើយ​ខ្លួន​ឯង​ដាច់​ចិត្ត​ធ្វើ​អត្ត​ឃាត​តាម​​ក្រោយ​ ដើម្បី​បញ្ចប់​ការ​ឈឺ​ចាប់​ក្នុង​ជីវិត​ដែល​មនុស្ស​លោក​យើង​កម្រ​នឹង​បាន​ជួប​ប្រទះ ។​ នេះ​ហើយ​ដែល​គេ​ឱ្យ​និយម​ន័យ​យ៉ាង​ស្រាល​ថា «ស្រឡាញ់​ណាស់​ មិន​បាន​ដូច​បំណង​ ។

មាន​រឿង​រ៉ាវ​ស្នេហា​​​​​​​ត្រី​កោណ​មួយ​ ដែល​​​ស្ត្រី​ជា​ប្រពន្ធ​​ជាប់​ចោទ​លួច​មាន​សហាយ​ស្មន់​​ ហើយ​ប្តី​និង​បង​ប្អូន​តាម​​ទាន់​​​ពេល​កំពុង​តែ​ជិះ​ម៉ូតូ​នែប​និត្យ​គ្នា​នៅ​​តាម​ផ្លូវ​ដោយ​​​មិន​អាល័យ​ស្នេហ៍​ចាស់​​ ឈាន​ទៅ​មាន​ទំនាស់​​ក្នុង​គ្រួសារ​​​​​ ។ ទី​បំផុត​ប្តី​បាន​ច្របាច់​​ក​សម្លាប់​​ប្រពន្ធ​នៅ​ក្នុង​ផ្ទះ​ រួច​ហើយ​ចង.ក​សម្លាប់​ខ្លួន​ឯង​​​តាម​ក្រោយ​ បន្សល់​ទុក​កូន​តូចៗ​ចំនួន​៣​នាក់ ឱ្យ​នៅ​កំព្រា​ឥត​មេបា ។ ​ហេតុ​ការណ៍​នេះ បាន​​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​​​២​និង​៤០​នាទី​រសៀល​ ថ្ងៃ​ទី​២៥​ មករា នៅ​ផ្ទះ​លេខ​​៦៣ ផ្លូវ​លេខ​២៦៥​ ក្រុម​ទី​១៣ ភូមិ​ទី​៤ ស​ង្កាត់បឹង​សាឡាង​ ខណ្ឌ​ទួល​គោក​​ នៅ​ពេល​ដែល​អ្នក​ជិត​ខាង​មាន​ការ​សង្ស័យ​ ព្រោះ​ឃើញ​ម៉ូតូ​​​ទុក​ចោល​នៅ​មុខ​ផ្ទះ​​​ក៏​បាន​អើត​មើល ទើប​ប្រទះ​ឃើញ​សព​ ។ បុរស​ជា​ប្តី​​​ដែល​ចង​.ក​សម្លាប់​ខ្លួន​​​នោះ ត្រូវ​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ឈ្មោះ មៀវ សំណាង​  អាយុ​​៣១​ឆ្នាំ​​​ ជា​អ្នក​បើកបរ​រថយន្ត​ដឹក​ភ្ញៀវ​ទេស​ចរណ៍​​ ។ ចំណែក​​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ហង្ស សុគន្ធារី​ អាយុ​៣០​ឆ្នាំ​ ជា​បុគ្គលិក​​កាស៊ីណូ​​ណាហ្គា​វើល​ ។ ​តាម​​មន្ត្រី​​នគរ​បាល​​មូល​ដ្ឋាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​​ ​អ្នក​រស់​នៅ​ក្បែរ​​នោះ​បាន​ឃើញ​​ម៉ូតូ​​​ម៉ាក​វីវ៉ា​​មួយ​គ្រឿង​​ទុក​ចោល​នៅ​មុខ​ផ្ទះ​​១​ថ្ងៃ​១​យប់​មក​ហើយ​ ។ ដោយ​មាន​ការ​សង្ស័យ​​ ទើប​អ្នក​ជិត​ខាង​បាន​​​ទៅ​អើត​មើល​ ក៏​ប្រទះ​ឃើញ​​បុរស​ជា​ប្តី​​ចង​.ក​សម្លាប​់ខ្លួន​នៅ​ច្រក​ចូល​បន្ទប់​​​ទឹក ហើយ​​ក៏បាន​រាយ​ការណ៍​​ប្រាប់​សមត្ថ​កិច្ច​​នគរ​បាល​ចុះ​ទៅ​ពិនិត្យ​ ស្រាប់តែ​ឃើញ​​ស្ត្រី​ជា​ប្រពន្ធ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ដេក​ហើម​ស្អុយ​ទៅ​ហើយ​ ។

​​ព័ត៌​មាន​​នៅ​កន្លែង​កើត​ហេតុ​​ឱ្យ​ដឹង​​ទៀត​ថា នៅ​វេលា​រសៀល​ថ្ងៃ​ទី​​២២ មករា ពីរ​នាក់​ប្តី​ប្រពន្ធ​​នេះ​មាន​ទំនាស់​គ្នា​​យ៉ាង​ខ្លាំង ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ដល់​សមត្ថ​កិច្ច​ និង​​អាជ្ញាធរ​មូល​ដ្ឋាន​​​​ចុះ​ទៅ​សម្រប​សម្រួល​ ហើយ​ស្ត្រី​​ជា​ប្រពន្ធ​ទាម​ទារ​ប្តឹង​លែង​លះ​គ្នា តែ​ត្រូវ​បាន​សមត្ថ​កិច្ច​​​ណែ​នាំ​​ឱ្យ​ទៅ​ប្តឹង​តុលាការ​ ។ ការ​ទាស់​ទែង​គ្នា​នេះ​ ត្រូវ​គេ​ដឹង​ថា ផ្តើម​ចេញ​ពី​ស្ត្រី​ជា​ប្រពន្ធ​លួច​មាន​សហាយ​ស្មន់​ជាមួយ​ប្រុស​ផ្សេង​​ និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​ ហើយ​ត្រូវ​បាន​ប្តី​និង​បង​ប្អូន​តាម​ទាន់​ជាក់​ស្តែង​ កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​​យប់ ថ្ងៃ​ទី​២០​ មករា​ នៅ​ពេល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​ប្រុស​ស្នេហ៍​​ រួច​ហៅ​នគរ​បាល​ឃាត់​ខ្លួន​នាំ​ទៅ​​ប៉ុស្តិ៍​នគរ​បាល​​ទន្លេ​បាសាក់​​ បង្ក​ឱ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល​មួយ​ឈុត​​ ដែល​កោះ​សន្តិភាព​បាន​ចុះ​ផ្សាយ​​មួយ​លេខ​រួច​ហើយ​​​​ពី​ហេតុ​ការណ៍​នោះ ។ ដោយ​សារ​តែ​ប្រពន្ធ​​មាន​សហាយ​ ​ជាក់​ស្តែង​បែប​នេះ​​​​​ ធ្វើ​ឱ្យ​ប្តី​ផ្ទុះ​កំហឹង​សម្លាប់​ប្រពន្ធ​ រួច​ចង​ក​​សម្លាប់​ខ្លួន​ឯង​តែ​ម្តង ។​ តាម​ព័ត៌​មាន​ពី​ក្រុម​​គ្រួសារ​ខាង​ស្រ្តី​ជា​ប្រពន្ធ​បាន​ឱ្យ​ដឹងថា​ ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ​បានរៀប​ការ​ជា​មួយ​គ្នា​១០​ឆ្នាំ​មក​ហើយ និង​មាន​កូន​​ចំនួន​៣​នាក់ (ប្រុស​២ ស្រី១​) ដែល​កូ​នប្រុស​​ច្បង​អាយុ​៨​ឆ្នាំ​ និង​កូន​ស្រី​ពៅ​អាយុ​៣​ឆ្នាំ ។​ ការ​​រស់​នៅ​ជា​មួយ​គ្នា​ បុរស​ជាប្តី​ស្រឡាញ់​ប្រពន្ធណាស់ ហើយ​គិត​តែ​ពី​រកស៊ី ។​ រយៈ​ពេល​ប្រមាណ​២ខែ​មក​ហើយ​ដែល​ប្រពន្ធបាន​ទៅ​ធ្វើ​ការ​នៅ​​កាស៊ី​ណូ​ណា​ហ្គា​វើល​ ដោយ​ប្តី​ទិញ​រថយន្ត​ម៉ាក​តូយ៉ូតា​កាមរី​បាឡែន​ ​ស៊េរី​២០០២​ ពាក់​​ស្លាក​​លេខ​ភ្នំពេញ​ 2W-6871 មួយ​គ្រឿង​​ឱ្យ​ប្រពន្ធ​ជិះ​ទៅ​ធ្វើ​ការ ។ លុះ​ក្រោយ​មក​​ស្រាប់​តែ​ប្រពន្ធ​លែង​សូវ​ចូល​ផ្ទះ​ និង​មាន​ភាព​រកាំ​រកូស​ក្នុងគ្រួសារ​​​​ជា​ញឹក​ញាប់​ ហើយ​រហូត​ដល់​បង​ប្អូន​ឃើញ​ឈ្មោះ​ ហង្ស​ សុគន្ធា​រី ជិះ​ម៉ូតូ​ជា​មួ​យប្រុស​ផ្សេង ។ ការ​ទាស់​ទែង​គ្នា​ក្នុង​គ្រួសារ​មុន​នេះ​ កូន​ទាំង​៣​នាក់​តូចៗ​ ត្រូវ​បាន​ជីដូន​នាំ​ទៅ​ដេក​នៅ​ផ្ទះ​ជា​មួយ​នៅ​ម្តុំ​ផ្សារ​ដេប៉ូ​ មិ​នបាន​នៅ​ជា​មួយ​ឪពុក​ម្តាយ​​ទេ  ទុក​​ឱ្យ​ប្តី​ប្រពន្ធ​​នេះ​រស់​នៅ​តែ​២​នាក់ ។​

តាម​ក្រុម​គ្រួសារ​ឱ្យ​ដឹង​​ទៀត​ថា​ ​នៅ​ថ្ងៃទី​២៣​ មករា ​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​យប់​ ឈ្មោះ​ មៀវ​ សំណាង បាន​បបួល​បង​ប្អូន​ប្រុស​ស្រី​ខាង​ប្រពន្ធ​​មក​ផឹក​ស៊ី​ និង​ច្រៀង​ខារ៉ាអូខេ​ ហើយ​បុរស​ជា​ប្តី​រូប​នោះ​បាន​និយាយ​ប្រាប់​បងប្អូន​ថា​ ខ្លួន​និង​ប្រពន្ធ​មិន​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​ទេ​ ខ្លួន​ពិបាក​ចិត្ត​ណាស់ មាន​តែ​សម្រេច​ចិត្ត​សម្លាប់​ខ្លួន​​តែ​ប៉ុណ្ណោះ​ ។ បុរស​ជា​ប្តី​និយាយ​​ទៀត​ថា តែ​មុន​នឹង​ស្លាប់​ ខ្លួន​នឹង​សម្លាប់ប្រពន្ធ​មុន ហើយ​សម្លាប់​ខ្លួន​ឯង​ជា​ក្រោយ​ ព្រម​ទាំង​ផ្តាំ​បងប្អូន​ឱ្យ​ជួយ​មើល​​កូ​នទាំង​៣​នាក់​ផង ។​ ខណៈ​នោះ​បង​ប្អូន​បាន​ណែនាំ​កុំ​ឱ្យ​គិត​ខ្លី​បែប​នេះ​ ហើយ​ក៏​ចាត់​ទុក​ថា​ នេះ​ជា​សម្តី​ដោយ​ផ្តើម​ឡើង​ដោយ​ការ​ព្រួយ​ចិត្ត​បុ៉ណ្ណោះ ។​ តាម​ព័ត៌​មាន​បន្ត​ទៀត​ថា​ នៅ​យប់​នោះ​បង​ថ្លៃ​បាន​នាំ​បុរស​ជា​ប្តី​ទៅ​ម៉ាស្សា​ប​ន្ត​ទៀត តែ​ពេល​នោះ​បុរស​ជាប្តី​មិន​បាន​ម៉ាស្សា​ទេ​​ដោយ​ប្រាប់​ថា​ មិន​ហ៊ាន​ដោះ​អាវ​ទេ ព្រោះ​មាន​ស្លាក​ស្នាម​ច្រើន​ដែល​មាន​ទំនាស់​គ្នា​ជា​មួយ​ប្រពន្ធ​ ។ ​​លុះ​រំលង​បាន​តែ​២​ថ្ងៃ​​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ប្រទះ​ឃើញ​សព​តែ​ម្តង ។​ បន្ទាប់​ពី​មាន​ការ​ភ្ញាក់​ផ្អើល​ នគរបាល​រក​ឃើញ​លិខិត​បណ្តាំដែល​គេ​អះ​អាង​​ថា​ ប្តី​ជាអ្នក​សរសេរ​ផ្តាំ​ផ្ញើ​ឱ្យ​បង​ប្អូន​ថ្លៃ ​និង​ម្តាយ​ក្មេក​ជួយ​មើល​ថែទាំ​កូន​ទាំង​៣​នាក់​ ព្រម​ទាំង​ចាត់​ចែង​ទ្រព្យ​ឱ្យ​កូនៗ ។ នៅ​ក្នុង​លិខិត​បណ្តាំ​បាន​ឱ្យ​ដឹង​ថា​ «សូម​បងៗ​ ប​្អូនៗ​ដ៏​ល្អ​របស់​ខ្ញុំ​ជួយ​មើល​ថែរក្សា​កូន​ទាំង​៣​នាក់​របស់​ពួក​ខ្ញុំ​ផង​ ហើយ​ទ្រព្យ​សម្បត្តិ​របស់​ពួក​ខ្ញុំ​ សូម​ម៉ាក់​ ហើយ​ បង​មុំ​ បង​ថុង ប្អូនស្រី​ធីតា​ រិទ្ធី ប្អូ​នស្រី​សុជាតិ ប្អូន​ប្រុស​រ៉ូ ប្អូន​ពៅ និង​អា​អូន​ (សុវណ្ណ​​វង្ស)​ ជួយ​ចាត់​ចែង​ និង​ថែរក្សា​ទុក​ដាក់​សម្រាប់​អនា​គត​កូន​របស់​ខ្ញុំ​ផង ខ្ញុំ​អាណិត​គេទាំង​៣​នាក់​នេះ​ណាស់»។​

នៅ​ក្នុង​លិខិត​បណ្តាំ​ ក៏បាន​ឱ្យ​ដឹង​ទៀត​ថា​ ​«ខ្ញុំ​ពិតជា​ស្រឡាញ់​ប្រពន្ធ​ខ្ញុំ​ណាស់​ ខ្ញុំ​អត់​ចង់​បាត់​បង់​នាង​ទេ…​​ម៉ែ! កូន​លា​ហើយ» ។​ មាន​​លិខិត​មួ​យច្បាប់​ទៀតបាន​សរសេរ​ថា​ «ខ្ញុំ​មាន​របស់​ខ្លះ​នៅ​ក្នុង​រថយន្ត​ ក្នុង​កាបូប​ ឡេប​ថប ហើយ​ត្រូវ​បាន​សមត្ថ​កិច្ច​ រួម​ទាំង​ក្រុម​គ្រួសារ​ត្រួត​ពិនិត្យ​ឃើញ​មាន​ខ្សែ​ដៃ​ និងគ្រឿង​អលង្ការ​មួយ​ចំនួន​ទៀត ។ ទោះ​បី​ជា​យ៉ាង​ណា​ ក្រុម​គ្រួសារ​ឱ្យ​ដឹង​ថា​ នៅ​នឹង​​ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​មាន​គ្រឿង​អលង្ការ​ពេជ្រ​មានតម្លៃ​រាប់​ម៉ឺន​ដុល្លារ​បាន​បាត់ ដែល​គេ​មាន​ការ​សង្ស័យ​ថា​ នាង​លក់​ស៊ី​ចាយ​អស់ ។ នៅពេលដែលសមត្ថ​កិច្ចចុះ​ពិនិត្យ​​រក​ឃើញ​មាន​ទូ​ដែក​​មួយ​ដែល​ត្រូវ​បាន​គេ​គាស់ ហើយ​សមត្ថ​កិច្ច​មាន​ការ​សង្ស័យ​​ថា​ ទូដែក​នេះ​ត្រូវ​បាន​បុរស​ជា​ប្តី​​​គាស់​បន្ទាប់​ពី​បាត់​​អស់​គ្រឿង​អលង្ការ​ពី​ខ្លួន​ប្រពន្ធ​ ព្រោះ​កូន​សោ​និង​លេខ​សម្ងាត់​ទូដែក​នៅ​លើ​ប្រពន្ធ​ ។ ​តាម​ការ​ពិនិត្យ​សព​ស្ត្រី​ជា​ប្រពន្ធ​​ គឺ​ត្រូ​វ​បាន​គេ​ច្របាច់​ក​សម្លាប់​​​លើ​ពូក ​និង​ហើម​ស្អុយ​​​ ហើយ​មាន​​ពណ៌​ខ្មៅ​ទៅ​ហើយ​​​ គឺ ស្លាប់​រយៈ​​ពេល​ប្រមាណ​៣​ថ្ងៃ​មក​ហើយ ។

ចំណែក​សព​បុរស​ជា​ប្តី​មិន​ទាន់​ធុំក្លិន​​​ទេ​ ដែល​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថ​​កិច្ច​ ការ​ស្លាប់​​របស់​ស្ត្រី​​ជា​ប្រពន្ធ​​ គឺត្រូវ​បាន​​បុរស​ជា​ប្តី​​ច្របាច់​ក រួច​ហើយ​ទើប​ទៅ​ចង.ក​​សម្លាប់​ខ្លួន​ឯង​ជា​ក្រោយ​ ។ សព​ពីរ​នាក់​ប្តី​ប្រពន្ធ​​​នេះ​​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​តម្កល់​​នៅ​​វត្ត​សំបួរមាស​ ក្នុង​ខណ្ឌដង្កោ​​ ដើម្បី​ធ្វើ​បុណ្យ​​​តាម​ប្រពៃ​ណី ៕