ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​ឆ្លាម​បើក​ប៉ះ​កៀរ​រថ​យន្ត​ ១តោន​កន្លះ​ រង​ការ​ខូច​ខាត​ទាំង​សង​ខាង​នៅ​មុខ​សណ្ឋាគារ​រីវើ​ផាលេស​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្តកាមរី​ឆ្លាម​ ពណ៌​ស្ករ​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2N-8038 ជិះ​គ្នាដោយ​បុរស​​ ២​នាក់​ ធ្វើ​ដំណើរ​​យ៉ាង​លឿន​តាម​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​មក​ដល់​ចំណុច​មុខ​សណ្ឋា​គារ​រីវើ​ផាលេស​ ក៏​បាន​ជ្រុ​កចង្កូតទៅ​ប៉ះ​ជា​មួយ​រថ​យន្ត​ ១តោន​កន្លះ​ ១គ្រឿង​ ម៉ាក​ JAC ពាក់​ស្លាក​លេខ​ AT14 3-0297 ជិះ​គ្នា​ ២នាក់​ (ប្រុស) បណ្តាល​ឲ្យ​ខូច​ខាត​ទាំង​សង​ខាង​ ប៉ុន្តែ មិន​បណ្តាល​ឲ្យ​មនុស្ស​រង​គ្រោះ​ឡើយ​។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កា​លពី​វេលា​ម៉ោង​ ១១ និង​ ៣០​នាទី យប់​ថ្ងៃទី​២៤​ មករា​ ២០១៤​ ស្ថិត​ក្នុង​​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​។ ក្រោយ​កើត​ហេតុ​​ ភាគី​ទាំង​ពីរ​បាន​ធ្វើ​ការសម្រប​សម្រួល​គ្នា​ ដោយ​​ម្ចាស់​រថ​យន្តកាមរី​ឆ្លាម​ យល់​ព្រម​សង​ថ្លៃ​ជួស​ជុល​​​ការ​ខូច​ខាត​ដល់​ភាគី​ម្ចាស់​រថ​យន្ត​JAC៕