រាជធានីភ្នំពេញ ៖ បង្គោលភ្លើងប៉ាណូធនាគារវឌ្ឍនៈ ១ដើម បានបាក់រងការខូចខាត ខណៈដែលរថយន្តវីហ្គោ ពណ៌ស្ករ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2X-3994 បើកបរដោយបុរសម្នាក់ ធ្វើដំណើរយ៉ាងលឿនតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកែងផ្លូវ១៩៩ ក៏បានរេចង្កូតទៅបុកពេញទំហឹងតែម្តង។
ហេតុការណ៍រថយន្តបុកបង្គោលភ្លើងនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ១០នាទី យប់ថ្ងៃទី២៤ មករា ២០១៤ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន។ ក្រោយបង្កហេតុ ជនបង្កបានទុករថយន្តចោល ហើយរត់គេចខ្លួនបាត់ស្រមោល ចំណែករថយន្តខាងលើសមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយ៕


ចែករំលែកព័តមាននេះ