ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ឡង់​គ្រីស័រ​បើក​បុក​គោ​យន្ត​កន្រ្តៃ​ ស្លាប់​២​ កៀប​ជាប់​ក្នុង​រថ​យន្ត​ របួស​ធ្ងន់​ ៦នាក់​

11 ឆ្នាំ មុន

ខេត្ត​រតន​គិរី​ ៖ មនុស្ស​ ២នាក់​ បាន​ស្លាប់​បាត់​បង់​ជីវិត​កៀប​ជាប់​ក្នុង​រថ​យន្ត​ និង​ ៦នាក់​ទៀត​ បាន​រង​របួស​ធ្ងន់​ធ្ងរ​ នៅ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រថ​យន្ត​ឡង់​គ្រី​ស័រ​ ១គ្រឿង​ ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ ភ្នំពេញ 2I-​0890 បុក​ជា​មួយ​គោ​យន្ត​កន្រ្តៃ​យ៉ាង​ពេញ​ទំហឹង​ កាល​ពី​វេលា​ម៉ោង​ ៧ និង​ ១៥​នាទី យប់​ថ្ងៃទី​២៣​ មករា នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៧៨​A ​ចំណុចភ្នំ​ពីរ​ ស្ថិត​ក្នុង​ភូមិ​១​ ឃុំ​ត្រពាំង​ក្រហម​ ស្រុក​កូន​មុំ។

ជន​រង​គ្រោះ​របួស​ធ្ងន់​​ទាំង​ ៦នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ក្នុង​នោះ ៣នាក់​ មាន​សភាព​ធ្ងន់​ធ្ងរ​ពេក​ ក៏​បាន​បញ្ជូន​បន្ត​ទៅ​ប្រទេស​វៀត​ណាម​ ចំណែក​សាក​សព​មនុស្ស​ ២នាក់​ទៀត​ ដែល​ស្លាប់​កៀប​ជាប់​ក្នុង​រថ​យន្ត​ត្រូវ​បាន​គេ​កំពុង​គាស់​យក​ចេញ​មក​ក្រៅ​៕