ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​​​ម្នាក់ចូល​លួចទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​គេ​ត្រូវ​ប្រជា​ពល​រដ្ឋ​ចាប់​បាន​វាយ​ទ្រោម​ខ្លួន​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​សង្ស័យ​ម្នាក់​ត្រូវ​ម្ចាស់​ផ្ទះ​វាយ​ឡើង​​ទ្រោម​ខ្លួន​ ខណៈ​ដែល​កំពុង​ធ្វើ​សកម្ម​ភាព​ចូល​លួច​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​គេ​​ ​​កាល​ពី​វេលា​ម៉ោង​ ៤យប់​ ទៀប​​​ភ្លឺ​ចូល​ថ្ងៃទី​២២​ មករា​ ២០១៤​ នៅ​ចំណុច​ផ្ទះ​លេខ​១៧០​B ក្រោយ​ខារ៉ា​អូខេ​ ញ៉ូ​ស្តារ​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។

ជនស​ង្ស័យ​មាន​ឈ្មោះ ថែម​ សុវណ្ណ​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ មុខ​របរ​ជា​កម្ម​ករ​សំណង់​ ស្នាក់​នៅ​ផ្ទះ​ជួល​ក្បែរ​ស្ពាន​អាកាស​ ៧មករា​។ ចំណែក​ម្ចាស់​ផ្ទះ​ខា​ង​លើ​មាន​ឈ្មោះ ហែន​ រិទ្ធី​ ភេទ​ប្រុស​ អាយុ​ ៤២​ឆ្នាំ ជា​មន្រ្តី​ប៉ូលិស​នៅ​ក្រសួង​មហា​ផ្ទៃ​។ ជន​សង្ស័យ​​បន្ទាបើ​ពី​ម្ចាស់​ផ្ទះ​វាយ​ទ្រោម​ខ្លួន​ បាន​ចាប់​ចង​ ហើយ​​​ប្រគល់​ជូន​ប៉ូលិស​បញ្ជូ​នទៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​សែន​សុខ​៕