ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ ២គ្រឿង​ បើក​​ទាក់​ដៃ​ចង្កូត​គ្នា​ដួល​ រថ​យន្ត​ដឹក​កម្ម​ករ​មក​ដល់​កិន​​ រង​របួស​ធ្ងន់​ ២នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ ២នាក់​ បាន​រង​របួស​ធ្ងន់​ ខណៈដែល​អ្នក​ទាំង​ពីរ​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​ បណ្តាល​ឲ្យ​ដួល​ ខណៈ​នោះ មាន​រថ​យន្ត​ហ៊ី​យ៉ាន់​ដាយ​ដឹក​កម្ម​ករ​ ១គ្រឿង​ មក​ដល់​កិន​លើ​ម៉ូតូ​ និង​ជន​រង​គ្រោះ​ទាំង​ពីរ​តែ​ម្តង​ ដែល​ហេតុ​ការណ៍​នេះ បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​ ៦ និង​ ១៥​នាទី ល្ងាច​ថ្ងៃទី​២១​ មករា​ ២០១៤​ នៅ​ចំណុច​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​រង​គ្រោះ​មាន​ឈ្មោះ ១. សុខ​ ពៅ ភេទ​ប្រុស​ អាយុ​ជាង​ ២០​ឆ្នាំ ជិះ​ម៉ូតូ​ឌ្រីម​C125 ស៊េរី​២០១០​ ពណ៌​ខ្មៅ ១គ្រឿង​ ពាក់​ស្លា​កលេខ​ កណ្តាល​ 1K-1109 ២. ឈ្មោះ អាន​ វាសនា​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ ជិះ​ម៉ូតូ​ឌ្រីមC125 ស៊េរី​២០១៣​ ពណ៌​ខ្មៅ ពាក់​ស្លា​កលេខ​ ភ្នំពេញ​ 1BU-2899​ មុខ​របរ​ជា​កម្ម​ករ​រោង​ចក្រ​ រស់​នៅ​ភូមិ​ព្រៃ​កី​ខ​ សង្កាត់​​ពង​ទឹក​ ខណ្ឌ​ដង្កោ​។ ចំណែក​រថ​យន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2P-7854 ដឹក​កម្ម​ករ​ អ្នក​បើក​បរ​​រត់​គេច​ខ្លួន​បាត់​។

ក្រោយ​កើត​ហេតុ​ ជន​រង​គ្រោះ​ត្រូ​វ​គេ​ដឹកទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ ចំណែក​រថ​យន្ត​បង្ក​ និង​ម៉ូតូទាំង ២គ្រឿង​ សមត្ថ​កិច្ច​ធ្វើ​ការ​វាស់​វែង​ និង​នាំ​យក​​ទៅ​​ការិយា​ល័យ​ចរា​ចរណ៍​ជើង​គោ​ករាជ​ធានី​ភ្នំពេញ រង់​ចាំ​ដោះ​ស្រាយ​តាម​ច្បាប់​៕​