ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទុះ​អាវុធ​ ៥គ្រាប់​ នៅ​ត្រឡោក​បែក​ បង្ក​ការភ្ញាក់​ផ្អើល​ទាំង​យប់​​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ មាន​ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​ ខណៈ​ដែល​គេ​ឃើញ​បុរស​ ២នាក់​ ជិះ​ម៉ូតូឌ្រីម​C125 ពណ៌​ខ្មៅ ១គ្រឿង​ បាន​មក​ឈប់​នៅ​ចំណុច​ផ្លូវ​រថ​ភ្លើង​ត្រឡោក​បែក​ ហើយ​បុរស​ម្នាក់​បាន​ដក​កាំ​ភ្លើង​បាញ់​ ៥គ្រាប់​ ធ្វើ​​ឲ្យ​ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​ និង​សមត្ថ​កិច្ច​ ដែល​ហេតុ​ការណ៍​​នេះ បាន​កើត​ឡើង​កា​លពី​វេលា​ម៉ោង​ ១ និង​ ២០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២១​ មករា​ ២០១៤​ ស្ថិត​ក្នុងសង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ក្រោយ​កើត​ហេតុ​ សមត្ថ​កិច្ច​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​ ដោយ​ពិនិត្យ​ឃើញ​គ្រាប់​កាំ​ភ្លើង​ម៉ាក​ឡុក​ចំនួន​ ២គ្រាប់​ នៅ​ផ្លូវ​៥៩៨​ ស្ថិត​ក្នុងសង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​ ១គ្រាប់​ទៀត​ នៅ​សង្កាត់​ទឹក​ល្អក់​ទី១​ ខណ្ឌ​ទួល​គោក​។ ពេល​នេះ សមត្ថ​កិច្ច​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​​ករណី​​ខាង​លើ​៕