ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាស់​គ្នា​រឿង​ដណ្តើម​​ស្រី​​ ជិះ​រថ​យន្ត​កាមរី​​​តាម​កៀរ​រថ​យន្តតាក់ស៊ី ឈ្លោះ​ប្រតាយ​ប្រតប់​គ្នា​តាម​ផ្លូវ​បង្ក​ការ​ភ្ញាក់​ផ្អើល​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ មាន​ហេតុ​​ការណ៍​មួយ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ដំណើរ​ ខណៈដែល​រថ​យន្ត​កាមរី ពណ៌​ទឹក​ប្រាក់​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2U-3787 មាន​បុរស ៣ ទៅ​ ៤នាក់​ ក្នុង​រថ​យន្ត​បាន​ជិះ​តាម​កៀរ​រថ​យន្ត​តាក់​ស៊ី ពណ៌​លឿង​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2M-5313​ រួម​ដំណើរ​​​ស្រី​៣​ ប្រុស​១ ហើយ​បាន​ឈប់​ទាស់​សម្តី​​វាយ​​តប់​គ្នា​ទៅ​វិញ​ទៅ​មក។

​​ហេតុ​​ការណ៍​នេះ បាន​កើត​ឡើង​កា​លពី​វេលា​ម៉ោង​ ១២ និង​ ៤០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២១​ មករា​ ២០១៤​ ស្ថិត​តា​មផ្លូវ​២១៧​ (ហ្សាល​ដឺ​ហ្គោល​) ក្នុង​សង្កាត់​អូរឫស្សី​ទី២​ ខណ្ឌ​ ៧មករា​។ ភ្លាមៗ សមត្ថ​កិច្ច​មូល​ដ្ឋាន​បា​នចុះ​មក​ដល់​ ធ្វើ​ការ​សួរ​នាំ​ ស្រាប់​តែ​ប្រុស​​ស្រី​ ២ក្រុម​ ខាង​លើ​បំបែក​គ្នា​ចេញ​ទៅ​បាត់​​អស់​តែ​ម្តង​។ តា​មការ​សន្និ​ដ្ឋាន​របស់​សមត្ថ​កិច្ច​ បាន​ឲ្យ​ដឹង​ថា​ ជម្លោះ​ខាង​លើ​អាច​បណ្តាល​មក​ពី​ទាស់​គ្នា​រឿង​ដណ្តើម​ស្រី​៕