ខេត្តព្រះសីហនុ ៖ ស្ត្រី២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយខ្លួនឯង ខណៈដែលទាក់ដៃចង្កូតម៉ូតូគ្នាហើយបុករបាំងចែកផ្លូវ បណ្តាលឱ្យស្ត្រីម្នាក់ខ្ទាតផ្លោងទៅបុកបង្គោលភ្លើង និងស្ត្រី២នាក់ទៀតដេកដួលពេញផ្លូវ ។
ហេតុការណ័៍នេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៥ មករា ២០១៤៣ ស្ថិតនៅបណ្តោយផ្លូវឯករាជ្យ មុខផ្សារទំនើបអូរ៉ែន ក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះលី ហ៊ួង ភេទស្រី អាយុ២០ឆ្នាំ (ស្លាប់តាមផ្លូវ)ទី២-ឈ្មោះលី ហ៊ង ភេទស្រី អាយុ១៩ឆ្នាំ (ស្លាប់នៅមន្ទីរពេទ្យ) និងទី៣-ឈ្មោះលី ហុង ភេទស្រីអាយុ១៨ឆ្នាំ ពួកគេទាំង៣ជាស្ត្រីបម្រើខារ៉ាអូខេនៅហាងរាត្រសំណាង បច្ចុប្បន្នស្នាក់នៅផ្ទះចួលក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ មានស្រុកកំណើតនៅឃុំបវិល ស្រុកបវិល ខេត្តបាត់ដំបង ។
យោងតាមការអះអាងពីសាក្សីដែលជាអ្នករត់ម៉ូតូកង់បីបានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលគាត់ធ្វើដំណើរពីស្ថានីយតូតាល់សំដៅទីផ្សារត្រី ក៏បានឃើញម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ ជិះវ៉ាម៉ូតូរបស់គាត់ ស្របពេលនោះគាត់ឮសំឡេងទូរស័ព្ទ បន្ទាប់មកគាត់ឃើញស្ត្រីទាំង៣នាក់បានប្រលែងគ្នា ទើបធ្វើឱ្យមានហេតុការណ៍នេះកើតឡើងតែម្តង ។
ចែករំលែកព័តមាននេះ