តៃកុងបើកគ្រឿងចក្រឈូសឆាយផ្លូវប៉ះទុយោទឹក ត្រូវម្ចាស់គេវាយបែកមុខដេរអស់ជាច្រើនថ្នេរ
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ជាតៃកុងបើកគ្រឿងចក្រឈូសឆាយធ្វើផ្លូវ ត្រូវជនសង្ស័យយកកូនសោម៉ាលេតវាយបែកមុខរយះដេរអស់ជាច្រើនថ្នេរ ខណៈដែលបើកគ្រឿងចក្រឈូសឆាយប៉ះទុយោទឹកគេ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង ៥០នាទី រសៀលថ្ងៃទី១២ មករា ២០១៤ នៅចំណុចផ្លូវលំមួយស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តល ក្រុងប៉ោយប៉ែត។
ចែករំលែកព័តមាននេះ