សមត្ថកិច្ចបំបែកក្រុមអ្នកតវ៉ានៅមុខតុលាការក្រុងហើយ រីឯលោក វ៉ន ពៅ និង មនុស្សមួយចំនួនត្រូវបញ្ជូនទៅឃុំខ្លួន
រាជធានីភ្នំពេញ៖ សមត្ថកិច្ចប្រឆាំងបាតុកម្មជាច្រើននាក់ បានផ្តើមបំបែកក្រុមអ្នកតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញហើយនៅម៉ោង២រសៀលថ្ងៃទី០៣ មករា ២០១៤ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងនៅប៉ុន្មាននាទីមុនេះថា ក្នុងការបំបែកបាតុករនេះមានផ្ទុះអំពើហិ.ង្សារយៈពេលខ្លី ប៉ុន្តែពុំមានអ្នករបួសធ្ងន់ធ្ងរនោះទេ ។ យ៉ាងណាក៏ដោយបើទោះបីជាសមត្ថកិច្ចបង្រ្កាបបាតុកម្មបានបំបែកក្រុមបាតុករនោះក៏ដោយ ក៏កំណាត់ផ្លូវព្រះមុនីរ៉េត មុខសាលាដំបូងរាជធានីភ្នំពេញមិនទាន់បើកដំណើរការជាធម្មតា
ចែករំលែកព័តមាននេះ