ក្រុមបាតុករវាយកម្ទេចមន្ទីរសម្រាកព្យាបាលឯករាជ្យ ខឹងមិនទទួលយកបក្សពួករបស់គេដែលរងរបួសទៅព្យាបាល
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឱ្យដឹងថា មន្ទីរសម្រាកព្យាបាលឯករាជ្យ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវវ៉េងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ បានត្រូវក្រុមបាតុករ យកដុំថ្មគប់ និងវាយកម្ទេច កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី០៣ មករា ២០១៤ ដោយសារខឹងក្រុមគ្រូពេទ្យមិនទទួលយកបក្សពួករបស់គេដែលរងរបួសទៅព្យាបាល ។
ចែករំលែកព័តមាននេះ