រាជធានីភ្នំពេញ៖ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបា្រប់ក្រុមបាតុករជាច្រើននាក់ ដែលកំពុងឈរបិទផ្លូវមុខសាលាដំបូងរាជធានីភ្នំពេញ កុំឲ្យប្រើអំពើហិង្សា និង ទាមទារឲ្យដោះលែងមេសហជីព និងមនុស្សមួយចំនួន ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០២ មករា ២០១៤ ។
ការស្នើរបស់មេបក្សប្រឆាំងរូបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ មករា ២០១៤ ខណៈលោកបានទៅចូលរួមជាមួយបាតុករជាច្រើននាក់ ដែលកំពុងឃ្លំាមើល និងតវ៉ាទាមទារឲ្យមានការដោះលែង លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ឋ និង មនុស្សមួយចំនួនទៀត នៅមុខសាលាដំបូងរាជធានីភ្នំពេញ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព លោក កឹម សុខា បានមានវត្តមាននៅតុលាការតែប៉ុន្មាននាទីប៉ុណ្ណោះ ក៏ឡើងរថយន្តទៅវិញ ។
សេចក្តីរាយការណ៏បានបន្តថា មកដល់ម៉ោង១០និង៤៨នាទីព្រឹកថ្ងៃសុក្រនេះ កំណាត់ផ្លូវមុខសាលាដំបូងរាជធានីភ្នំពេញ មិនទាន់បើកដំណើរការឡើងវិញនៅឡើយទេ ។
ចំណែកសមត្ថកិច្ចចម្រុះនោះវិញ ក៏ត្រូវបានគេដាក់បន្ថែម ដើម្បីពង្រឹងសន្តិសុខយ៉ាងតឹងតែង ៕




ចែករំលែកព័តមាននេះ