ខេត្តព្រៃវែង ៖ រថយន្តទួរីសដឹកពងសត្វរាប់ពាន់គ្រាប់ មួយគ្រឿង ត្រូវបានមន្ត្រីបសុពេទ្យ សហការជាមួយសមត្ថកិច្ចស្រុកពាមរក៍ ចាប់ឃាត់កាលពីវេលាព្រឹកថ្ងៃទី២៧ ធ្នូ ២០១៣ នៅចំណុចក្បាលសាឡាងអ្នកលឿង បន្ទាប់ពីនាំចូលពីប្រទេសវៀតណាម បម្រុងយកទៅរាជធានីភ្នំពេញ ហើយពេលសួរនាំរកលិខិតអនុញ្ញាតដឹកជញ្ជូនមិនមាននោះ ។
ក្រោយពីចាប់ឃាត់ សមត្ថកិច្ចរកឃើញមាន ពងក្ងាន ពងក្រួច ពងមានសំឡី រាប់ពាន់គ្រាប់នៅក្នុងរថយន្ត ។ បើតាមអ្នកបើករថយន្តដែលសមត្ថកិច្ចឃាត់ខ្លួន បានប្រាប់ឱ្យដឹងថា ពងសត្វខាងលើនាំចូលពីប្រទេសវៀតណាម តាមច្រករបៀងដុះមន ក្នុងស្រុករំដួល ខេត្តស្វាយរៀង យកទៅចែកចាយនៅរាជធានីភ្នំពេញ ។
ចែករំលែកព័តមាននេះ