ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​តាកូម៉ា​បើក​លឿន​បុក​ម៉ូតូ​ឌ្រីម​ បុរស​ម្នាក់​ស្លា.ប់​​ភ្លាមៗ នៅ​នឹង​កន្លែង​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​បាត់​បង់​ជីវិត​ភ្លាមៗ នៅ​នឹង​កន្លែង​ ខណៈ​ដែល​រូប​គាត់​ជិះ​ម៉ូតូ​ឌ្រីម​ ១គ្រឿង​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CC-7798 ធ្វើដំណើរ​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​ខាង​លិច​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ ក៏​ត្រូ​វ​រថ​យន្ត​តាកូ​ម៉ា​ ១គ្រឿង​ ពណ៌​ឈាម​ជ្រូក​ អត់​ចាំ​ស្លាក​លេខ​ ជិះ​ដោយ​បុរស​ ២នាក់​ ធ្វើ​ដំណើរ​ច្រា​ស​ទិស​គ្នា​ បុក​ចំ​ពេញ​ទំហឹង​

រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ នៅ​នឹង​កន្លែង​ ខណៈ​ដែល​រូប​គាត់​ជិះ​ម៉ូតូ​ឌ្រីម​ ១គ្រឿង​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CC-7798 ធ្វើដំណើរ​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​ខាង​លិច​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ ក៏​ត្រូ​វ​រថ​យន្ត​តាកូ​ម៉ា​ ១គ្រឿង​ ពណ៌​ឈាម​ជ្រូក​ អត់​ចាំ​ស្លាក​លេខ​ ជិះ​ដោយ​បុរស​ ២នាក់​ ធ្វើ​ដំណើរ​ច្រា​ស​ទិស​គ្នា​ បុក​ចំ​ពេញ​ទំហឹង​ ហើយ​រថ​យន្ត​បង្ក​បាន​បើក​រត់​ទាំង​បែក​កង់​ និង​ធ្លាក់​កាង​ រហូត​មក​ដល់​បុរី​ ឡឹម​ ឈាង​ហាក់​ ស្ថិត​ក្នុង​សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ ទើប​សមត្ថ​កិច្ច​ចាប់​ឃាត់​បាន​។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៩ និង​ ៥០​នាទី​ យប់​ថ្ងៃទី​២៦​ ធ្នូ ២០១៣​ ចំណុច​ខាង​លិច​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ ស្ថិត​ក្នុង​ភូមិ​ព្រៃជី​សាក់​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ​។ ជន​រង​គ្រោះ​ស្លាប់​មាន​ឈ្មោះ អ៊ឹម​​ ចន្ធូ​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ ជាសិស្ស​រៀន​ភាសា​កូរ៉េ​។

ក្រោយ​កើត​ហេតុ​ សព​ជន​រង​គ្រោះ​សមត្ថ​កិច្ច​បាន​ទាក់​ទង​សាច់​ញាតិ​ឲ្យ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​ ចំណែក​ម៉ូតូ​ និង​រថ​យន្ត​បង្ក​ ត្រូវ​បាន​នាំ​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរា​ចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ រង់​ចាំ​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​៕