រថយន្តទេសចរណ៍ខ្នាតតូចមិនស្គាល់ម៉ាក ១គ្រឿង បើកបុកជនពិការជើងម្នាក់ និងអូសជាង ៦គីឡូម៉ែត្រ ស្លាប់យ៉ាងអណោចអាធ័ម
ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តទេសចរណ៍ខ្នាតតូច ១គ្រឿង មិនស្គាល់ម៉ាក បានបុកជនពិការជើងម្នាក់ (ដើរដោយប្រើឈើច្រត់ចំនួន២) ឈ្មោះ មាស ពៅ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិខាងលើ ខណៈដែលរូបគាត់ដើរឆ្លងផ្លូវពីលិចទៅកើត ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ២៥នាទី ល្ងាចថ្ងៃទី១៧ ធ្នូ ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ១៩០-១៩១ ស្ថិតក្នុងភូមិបត់សេមាន់ ឃុំព្រៃនប់។
ចែករំលែកព័តមាននេះ