ផឹកកាហ្វេច្រើនអាចកាត់បន្ថយអាយុកាលមធ្យមឆាប់ស្លា.ប់មុនអាយុ
ការរកឃើញថ្មីរបស់ក្រុមអ្នកវិទ្យាសាស្ត្រប្រទេសអីុស្រាអែលបានបង្ហាញថា ទទួលទានកាហ្វេច្រើនអាចកាត់បន្ថយអាយុកាលមធ្យម បង្កើនឱកាសឆាប់ស្លា.ប់មុនអាយុ ។
ការរកឃើញថ្មីរបស់ក្រុមអ្នកវិទ្យាសាស្ត្រប្រទេសអីុស្រាអែលបានបង្ហាញថា ទទួលទានកាហ្វេច្រើនអាចកាត់បន្ថយអាយុកាលមធ្យម បង្កើនឱកាសឆាប់ស្លា.ប់មុនអាយុ ។
ការរកឃើញថ្មីរបស់ក្រុមអ្នកវិទ្យាសាស្ត្រប្រទេសអីុស្រាអែលបានបង្ហាញថា ទទួលទានកាហ្វេច្រើនអាចកាត់បន្ថយអាយុកាលមធ្យម បង្កើនឱកាសឆាប់ស្លាប់មុនអាយុ ។
អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Tev Aviv Universityបានរកឃើញថា សារធាតុកាហ្វេអីុនជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យរួញខ្លីនូវអាយុកាលរបស់ Telomeresដែលជាផ្នែកខាងចុងរបស់ DNA ក្រូម៉ូសូម ។ ប្រវែង Telomeresត្រូវបានកាត់បន្ថយ នៅពេលដែលវាប៉ះនឹងសារធាតុកាហ្វេអីុនសូម្បីក្នុងកម្រិតតិចតួចក្តី ។ ប៉ុន្តែផ្ទុយទៅវិញ នៅពេលប៉ះជាមួយសារធាតុអាល់កុល ប្រវែងរបស់វាលូតវែងជាងមុន ។
Telomeres មានប្រវែងកាន់តែខ្លីទៅ នៅពេលដែលបុគ្គលម្នាក់មានអាយុកាន់តែច្រើនពោលគឺរាល់ពេលដែលកោសិកាមួយបំបែកខ្លួនទៅជាកោសិកាថ្មីមួយទៀតមានទម្រង់ដូចដើម ។ ចំណែកបណ្តាក្រូម៉ូសូមទាំងឡាយត្រូវបានថតចម្លងទៅជាកោសិកាថ្មីដែលមាន Telomeres ខ្លីជាងមុន ។ នៅពេល Telomeres មានប្រវែងខ្លីពេកនោះកោសិកានឹងងាប់ ។ អ្វីដែលគួរឱ្យកត់សម្គាល់បុគ្គលដែល Telomeres មានប្រវែងខ្លីជាប់ពាក់ព័ន្ធនឹងភាពអន់ថយខ្លាំងផ្នែកសុខភាព ហើយអត្រាស្លាប់មុនអាយុកើនឡើងខ្ពស់ ។
លោកសាស្ត្រាចារ្យ Martin Kupiecបានថ្លែងថា ៖ «ជាលើកទី១ដែលយើងបានពិសោធឃើញពីកត្តាបរិស្ថាន២-៣ផ្នែកដែលធ្វើឱ្យផ្លាស់ប្តូរប្រវែង telomeres ។ អ្វីដែលយើងបានដឹងនៅពេលនេះ អាចជាវិភាគទានមួយរួមចំណែកដល់ការទប់ស្កាត់និងព្យាបាលជំងឺរបស់មនុស្សនៅថ្ងៃណាមួយ»។ សាស្ត្រាចារ្យរូបនេះបានបន្ថែមថា ៖ «នេះជាលើកទី១ផងដែរដែលអ្នកវិទ្យាសាស្ត្ររបស់យើងធ្វើវិភាគលើប្រព័ន្ធស្មុគស្មាញមួយនៅក្នុងអ្វីដែលបណ្តាហ្សែនទាំងអស់រងការប៉ះពាល់ ។ ការវិភាគនេះបានបង្ហាញថា ប្រវែង telomeres ជាអ្វីមួយពិតប្រាកដដែលបញ្ជាក់ថា ភាពជាក់លាក់គឺពិតជាសំខាន់ ហើយគួរតែត្រូវបានការពារពីការប៉ះពាល់ដោយបរិស្ថាន» ៕
ចែករំលែកព័តមាននេះ