រាជធានីភ្នំពេញ ៖ ភាគីថៅកែរោងចក្រកាត់ដេរ, សហជីពកម្មករ និងមន្ត្រីរដ្ឋាភិបាលដែលដឹកនាំដោយលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានបើកកិច្ចប្រជុំពិភាក្សាររឿងប្រាក់ខែរបស់កម្មករកាត់ដេរនាព្រឹកថ្ងៃទី១៦ ធ្នូ ២០១៣ នេះ នៅទីស្តីការក្រសួងការងារ។
ការពិភាក្សានោះយករូបមន្ត៣ពីការដំឡើងប្រាក់ខែ ១-ផែនការដំឡើងប្រាក់ខែសម្រាប់រយៈពេល៥ឆ្នាំ គឺ ២០១៤-២០១៨, ២-ដំឡើងប្រាក់ខែគិតជាលេខគត់ ហើយបើមានការចាំបាច់អ្វីនឹងធ្វើការពិភាក្សាឡើងវិញពីបញ្ហាអតិផរណាដោយប្រការណាមួយ និង៣-អាចដំឡើងប្រាក់ខែដល់កម្រិតមួយ ដែលសមស្របនឹងបំណាច់ឆ្នាំនីមួយៗ ។
សូមបញ្ជាក់ថា កិច្ចប្រជុំកន្លងមក ភាគីសហជីពមួយបានទាមទារឡើងប្រាក់ខែពី១៥០ដុល្លារ និងភាគីខ្លះទៀតទាមទារពី១០០ដុល្លារ។
ចែករំលែកព័តមាននេះ