ខេត្តស្វាយរៀង ៖ បុគ្គលិកជាង៣០នាក់ បម្រើការងារនៅក្នុងកាស៊ីណូ ឡាស់វីហ្កាស សាន់ ស្ថិតនៅក្នុងភូមិបាវិតកណ្តា់ សង្កាត់និងក្រុងបាវិត បានកើតមានអាការៈចុកពោះរាគរូស សង្ស័យពុលអាហារ កាលពីម៉ោង២និង១០នាទី រសៀលថ្ងៃទី ១៥ ធ្នូ ២០១៣ ។
គេនៅមិនទាន់ដឹងពីមូលហេតុពិតបា្រកដនៅឡើយទេ តែបើតាមប្រធានផ្នែកធនធានមនុស្សនៃកាស៊ីណូ ឡាស់វីហ្កាស សាន់ បានឲ្យដឹងនៅមុននេះបន្តិចថា ការចុកពោះរាគរូសនេះ ទំនងមកពីការពុលអាហារ ។
នៅពេលនេះ បុគ្គលិកទំាងនោះ ត្រូវបានខាងកាស៊ីណូនិងសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីពិនត្យ និងព្យាបាល ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ