ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោយន្ត​ច្នៃ​ ១គ្រឿង​ ចុះ​ចំណោទ​ចាប់​ហ្រ្វាំង​មិន​ស៊ី​ជ្រុល​ក្រឡាប់​ជា​ច្រើន​ត្រលប់​ កិន​បែក​ក្បាល​តៃ​កុង​ស្លាប់​ភ្លាម​ៗ និង​របួស​ធ្ងន់​ម្នាក់​

12 ឆ្នាំ មុន

ខេត្ត​រតន​គិរី​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​យ៉ាង​អាណោច​អាធ័ម​ និង​បុរស​ម្នាក់​ទៀត​​​​រង​របួស​ធ្ងន់​ ខណៈ​ដែល​ពួក​គាត់​ត្រូវ​ថៅ​កែ​ប្រើ​ឲ្យ​ទៅ​ដឹក​ឈើ​នៅ​ស្រុក​ត្រវែង​ ហើយ​បាន​​បើក​គោយន្ត​កែ​ច្នៃ​ ១គ្រឿង​ ចេញ​ពី​ក្រុង​បាន​លុង​ ឆ្ពោះ​ទៅស្រុក​ត្រវែង​ លុះ​មក​ដល់​ចំណុច​ផ្លូវ​​គ្រួស​ក្រហម​ចុះ​ចំណោទ​ គោយន្ត​​ច្នៃ​ចាប់​ហ្រ្វាំង​មិន​ស៊ី​ និង​ដាក់​លេខ​មិន​ចូល​​ ក៏​បណ្តាល​ឲ្យ​ក្រឡាប់​ ៣ ទៅ​ ៤​ត្រលប់​ កិន​តៃ​កុង​បែក​ក្បាល​ខ្ទេច​ និង​បាក់​ដៃ​បាក់​ជើង​ស្លាប់​ភ្លាមៗ​ តែ​ម្តង​ ចំណែក​ព្រូ​ម្នាក់​របួស​ធ្ងន់​បាក់​ភ្លៅ​។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៦ និង​ ៣០​នាទី ល្ងាច​ថ្ងៃទី​១៤​ ធ្នូ ២០១៣​ ស្ថិត​ក្នុ​ងភូមិ​ទន់​ ឃុំ​ត្រវែង​ក្រោម​ ស្រុក​ត្រវែង​។ ជន​រង​គ្រោះ​ស្លាប់​មាន​ឈ្មោះ​ ណុប​ សំណាង​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ ជា​តៃ​កុង​​បើក​គោយន្ត​ មាន​ស្រុក​​កំណើត​នៅ​ភូមិ​ជ្រៃ​ថ្លុង​ ឃុំ​ស្រែ​ននោង​ ស្រុក​ត្រាំ​កក់​ ខេត្ត​តាកែវ​។ ចំណែក​ព្រូ​ដែល​រង​របួស​ធ្ងន់​មាន​ឈ្មោះ ផាន​ សុង​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​។

ក្រោយ​កើត​​ហេតុ​ សព​ជន​រង​គ្រោះ​ត្រូវ​រថ​យន្ត​សង្រ្គោះ​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​រតន​គិរី​ ដើម្បី​រង់​ចាំ​​ក្រុម​គ្រួសារ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​៕