ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំយ៉ុងបោះពួយ​ហួសល្បឿនកំណត់​ក្រឡាប់​ជាច្រើន​ត្រឡប់​របួសធ្ងន់​​៦​នាក់​

12 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ មនុស្ស​៦នាក់​បាន​រងរបួស​ធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែលបង្ក​ឡើង​​រថយន្ត​សាំយ៉ុងធ្វើ​ដំណើរ​ពី​ខេត្ត​កំពង់ឆ្នាំងទៅ​កាន់​ស្រុកឆែប ហើយ​បើក​ហួស​ល្បឿន​កំណត់​ក៏ក្រឡាប់​ជាច្រើនត្រឡប់​ កាលពីវេលាម៉ោង​១១ និង​៣០នាទីព្រឹក​ថ្ងៃទី​១៤ ធ្នូ ២០១៣ ស្ថិត​នៅចំណុច​ផ្លូវ​បំបែក​ជាបី​ក្បែរ​មាត់​ស្ទឹង​សែនកណ្តាល ស្ថិត​ក្នុង​ភូមិ​ដំណាក់​ សង្កាត់​កំពង់ប្រណាក ក្រុង​

ខេត្តព្រះវិហារ ៖ មនុស្ស​៦នាក់​បាន​រងរបួស​ធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែលបង្ក​ឡើង​​រថយន្ត​សាំយ៉ុងធ្វើ​ដំណើរ​ពី​ខេត្ត​កំពង់ឆ្នាំងទៅ​កាន់​ស្រុកឆែប ហើយ​បើក​ហួស​ល្បឿន​កំណត់​ក៏ក្រឡាប់​ជាច្រើនត្រឡប់​ កាលពីវេលាម៉ោង​១១ និង​៣០នាទីព្រឹក​ថ្ងៃទី​១៤ ធ្នូ ២០១៣ ស្ថិត​នៅចំណុច​ផ្លូវ​បំបែក​ជាបី​ក្បែរ​មាត់​ស្ទឹង​សែនកណ្តាល ស្ថិត​ក្នុង​ភូមិ​ដំណាក់​ សង្កាត់​កំពង់ប្រណាក ក្រុង​ព្រះវិហារ ។

ប្រភពបានឱ្យ​ដឹងថា ក្រោយពេលកើតហេតុ អ្នកបើកបរ​រួម​ជាមួយ​ប្រពន្ធ​​បាន​ខំ​រត់គេចខ្លួន​ទាំងឈាម​ជោកខ្លួន ។ ចំណែក​ឯ​អ្នក​រង​របួស​៤​​នាក់​ត្រូវបាន​ដឹកបញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​១៦មករា ក្រុង​ព្រះវិហារ ​។ សមត្ថកិច្ច​កំពុងស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ដើម្បី​ដោះ​ស្រាយតាមផ្លូវច្បាប់ ។