ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្គាស​គេច​ពន្ធ​ជា​ច្រើន​ធុង​ត្រូវ​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ ​តាម​ច្រក​របៀង​ជា​រៀង​រាល់​ថ្ងៃ​ សង្ស័យ​មន្រ្តី​ច្រក​ព្រំ​នៅ​ពី​ក្រោយ​ខ្នង​

10 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ​៖ គេ​សង្កេត​ឃើញ​មាន​ហ្គាស​គេច​ពន្ធ​ជា​ច្រើន​ធុង​ត្រូវ​បាន​ឈ្មួញ​​លួច​លាក់​នាំ​ចូល​តាម​ច្រក​របៀង​ជា​រៀង​រាល់​ថ្ងៃ ​ស្ថិត​នៅ​ខាង​លិច​ឈៀង​ខាង​ជើង​ច្រក​ទ្វារ​អន្តរ​ជាតិ​កម្ពុជា-​ថៃ ​ក្នុង​ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សា​លា​ក្រៅ ​ដោយ​ដឹក​យក​ទៅ​ចែក​ចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ប៉ៃលិ​ន ​និង​ដឹក​ឆ្លង​ទៅ​ដល់​ខេត្ត​បាត់​ដំបង។​

ខេត្ត​ប៉ៃ​លិន ​៖ គេ​សង្កេត​ឃើញ​មាន​ហ្គាស​គេច​ពន្ធ​ជា​ច្រើន​ធុង​ត្រូវ​បាន​ឈ្មួញ​​លួច​លាក់​នាំ​ចូល​តាម​ច្រក​របៀង​ជា​រៀង​រាល់​ថ្ងៃ ​ស្ថិត​នៅ​ខាង​លិច​ឈៀង​ខាង​ជើង​ច្រក​ទ្វារ​អន្តរ​ជាតិ​កម្ពុជា-​ថៃ ​ក្នុង​ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សា​លា​ក្រៅ ​ដោយ​ដឹក​យក​ទៅ​ចែក​ចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ប៉ៃលិ​ន ​និង​ដឹក​ឆ្លង​ទៅ​ដល់​ខេត្ត​បាត់​ដំបង។​

ទាក់​ទិន​នឹង​បញ្ហា​នាំ​ហ្គាស​ចូល​តាម​ច្រក​របៀង​ដោយ​លួច​លាក់​នេះ​ គេ​សង្ស័យ​ថា​ មាន​មន្រ្តី​សមត្ថ​កិច្ច​ចាំ​យាម​នៅ​ច្រក​របៀង ​និង​មន្រ្តី​ច្រក​ព្រំដែន​មួយ​ចំនួន​ជា​អ្នក​នៅពី​ក្រោយ​ខ្នង​ពួក​ឈ្មួញ​ទាំង​នោះ។ ​ជាក់​ស្តែង ​កាល​ពី​វេលា​ម៉ោង ​១២ ​និង ​៣០​នាទី ​ថ្ងៃ​ត្រង់ ​ថ្ងៃទី​១៣ ​ធ្នូ ​២០១៣ ​ស្ថិត​នៅ​ចំណុច​ច្រក​របៀង​ខាង​លើ គេ​ឃើញ​មាន​រថ​យន្ត​ដឹក​ហ្គាស​គេច​ពន្ធ​ ១​គ្រឿង ​ជា​ប្រភេទ​រថ​យន្ត​កាមរី​គូទ​ហើម ​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ កំពង់​ចាម ​2A-​1187 ចត​​ចាំ​ដឹក​ធុង​ហ្គាស ​ចំនួន​ ១០​ធុង ​ចេញពី​ច្រក​របៀង​នោះ ​លុះ​ពេល​អ្នក​យក​ព័ត៌​មាន​ទៅ​ដល់​ពួក​គេ​ក៏​ប្រញាប់​យក​កន្ទេល​គ្រប​ពី​លើ ​ដើម្បី​បិទ​បាំង​ហ្គាស​គេច​ពន្ធ​ទាំង​នោះ។ ​

ជួប​ជា​មួយ​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​ ស្រ្តី​ជា​ឈ្មួញ​ម្នា​ក់មិន​បញ្ចេញ​ឈ្មោះ​ បាន​រៀប​រាប់​ឲ្យ​ដឹង​ថា ​គាត់​ និង​ប្តី ​បាន​រក​ស៊ី​ជួញ​ដូរ​ហ្គាស​ដោយ​ដឹក​តាម​ច្រក​របៀង​នេះ ​ជា​យូរ​មក​ហើយ ​ដោយ​ទិញ​ពី​ថៃ​ក្នុង​តម្លៃ​ថោក ​និង​មិន​បាន​បង់​ពន្ធ​អ្វី​ច្រើន​នោះ​ទេ ​គឺ​អស់​តែ​ថ្លៃ​ជួល​កម្ម​ករ​ឲ្យ​ឆ្លង​ទឹ​កអូរ​ទៅ​លី​ពី​ទឹក​ដី​ថៃ ​យក​មក​ដាក់​នៅ​ទឹក​ដី​ខ្មែរ​ រួច​ដឹក​តាម​រថ​យន្ត​បន្ត​យក​ទៅ​លក់​ឲ្យ​ថៅ​កែ​ម្នាក់​ឈ្មោះ ​គា ​រស់​នៅ​ភូមិ​ផ្សារ​ព្រំ ​ឃុំ​ស្ទឹង​កាច់ ​ស្រុក​សា​លា​ក្រៅ ​ដោយ​ក្នុង​ ១​ធុង ​ទម្ងន់​ ១៥​គីឡូ​ក្រាម ​លក់​តម្លៃ ​៤៦០​បាត ​(លុយ​ថៃ) ​ហើយ​បើ​គិត​ទាំង​ថ្លៃ​បង់​ឲ្យ​សមត្ថ​កិច្ច​នៅ​ច្រក​របៀង ​(ទា​ហាន ​ប៉េអឹម ​និង​កន្លែង​ផ្សេង​ទៀត) ​ព្រម​ទាំង​ថ្លៃ​ជួល​កម្ម​ករ​លី​សែង​ផង​នោះ ​គឺ​នៅ​សល់​ចំណេញ​ត្រឹម​តែ ​៩០​បាត ​ប៉ុណ្ណោះ។ ​

ស្រ្តី​រូប​នោះ​ បន្ត​ថា ​គាត់​ធ្លាប់​យក​ទៅ​ចែក​ចាយ​ដល់​ក្រុង​ប៉ៃ​លិន​ និង​តាម​ដេប៉ូ​ផ្សេងៗ​ទៀត ​ហើយ​ក៏​បាន​យក​ទៅ​ចែក​ចាយ​ដល់​ខេត្ត​បាត់​ដំបង​ថែម​ទៀត​ផង​ ដោយ​ប​ង់លុយ​ជូន​មន្រ្តី​សមត្ថ​កិច្ច​តាម​ផ្លូវ​ជា​ហូរ​ហែ ​តែ​នៅ​សល់​ចំណេញ​តិច​តួចដែរ​។ ស្រ្តី​ជា​ឈ្មួញ​បាន​បញ្ជាក់​ទៀត​ថា ​ចំពោះ​ការ​យក​ហ្គាស​ចេញ​មក​តាម​ច្រក​របៀង​នេះ​ គាត់​មិន​ភ័យ​ព្រួយ​បារម្ភ​ខ្លាច​សមត្ថ​កិច្ច​ចាប់​ដាក់​ពន្ធនា​គារ​ដូច​ជា​ឈើ​ប្រណីត​គ្រញូង​នោះ​ទេ ​ព្រោះ​នេះ ​ជា​ហ្គាស​អត់​មាន​ទោស​ទេ ​ពេល​ណាស​មត្ថ​កិច្ច​ចាប់​ពួក​គាត់​បាន​ គឺ​បង់​តែ​លុយ​ឲ្យ​គេ​ទៅ​ចប់​ហើយ ​និង​អាច​យក​រថ​យន្ត​រប​ស់ខ្លួន​មក​ប្រកប​មុខ​របរ​ដដែល​វិញ​បាន។​

តាម​ប្រភព​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ច្រក​របៀង​មួយ​នេះ​ ជា​កន្លែង​ឈ្មួញ​នាំ​ធុង​ហ្គាស​គេច​ពន្ធ​ចូល​មក​ទឹក​ដី​ខ្មែរ​ជា​យូរ​មក​ហើយ​ ថែម​ទាំង​នាំ​យក​នូវ​ត្រី ​សាច់​មាន់ ​ជង្គង់​មាន់ ​បន្លែ​ផ្លែ​ឈើ​ជា​ច្រើន​ប្រភេទ​ជា​រៀង​រាល់​ព្រឹក​ចូល​មក​ទឹក​ដី​ខ្មែរ ​ដោយ​ពួក​គេមិ​ន​សូវ​នាំ​ចូល​តាម​ច្រក​ព្រំ​ដែន​អន្តរ​ជាតិ​នោះ​ទេ ​ព្រោះ​តាម​ច្រក​ទ្វារ​ធំ​បង់​ពន្ធ​ខ្ពស់។ ​ចំណែក​ការ​នាំ​ចូល​តាម​ច្រក​របៀង​ដោ​យ​លួច​លាក់​នេះ ​គឺ​បង់​លុយ​ឲ្យ​ទា​ហាន ​និង​ប៉េ​អឹម ​​នៅ​យាម​ច្រក​របៀង​បន្តិច​បន្តួច​ប៉ុណ្ណោះ ​អាច​បន្ត​យក​មក​លក់​នៅ​ក្នុង​ផ្សារ​ប៉ៃ​លិន​ និង​បន្ត​ទៅ​ដ​ល់ខេត្ត​បាត់​ដំបង ​ថែម​ទៀត​ផង។​

សូម​បញ្ជាក់ថា​ កា​រ​នាំ​ចេញ​នូវទំ​និញគេច​ពន្ធ​ទាំង​នេះ ​គេ​ពុំ​ដែល​ឃើញ​មាន​មន្រ្តី​ច្រក​ទ្វារ​អន្តរជាតិ​ណា​ម្នាក់​ចេញ​មុខ​អន្តរា​គមន៍​ចុះ​បង្រ្កា​បនោះ​ទេ ​ដោយ​ពួក​គេ​បើក​ដៃ​ឲ្យ​ឈ្មួញ​ទាំង​នោះ ​ដឹក​នាំ​យក​ឥវ៉ាន់​ឆ្លង​ដែន​ខុស​ច្បាប់​មក​លក់​នៅ​ទឹក​ដី​ខ្មែរ​ បាន​យ៉ាង​រំភើយ ​មាន​ទាំង​ទំនិញ​ជិត​ផុត​កាល​កំណត់​ ដែល​ជា​មូល​ហេតុ​នាំ​ឲ្យ​ខូច​សុខ​ភាព​បង​ប្អូន​ប្រជា​ពល​រដ្ឋ​​ ចំណែក​ហ្គាស​វិញ ​គឺ​ជញ្ជូន​ចូល​ទឹក​ដី​ខ្មែរ​ទាំង​កណ្តាល​ថ្ងៃ​ត្រង់​ពុំ​ខ្លាច​ញញើត​មន្រ្តី​សមត្ថ​កិច្ច​ឡើយ។ ​

ប្រជា​ពល​រដ្ឋ​បាន​សំណូម​ពរ​ដល់​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ឲ្យ​ចុះ​ត្រួត​ពិនិត្យ​សារ​ឡើង​វិញ ​ព្រោះ​ពួក​ឈ្មួញ​នាំ​ទំនិញ​គេច​ពន្ធ​ចូលម​ក​ទឹក​ដី​ខ្មែ​រ​ ​លួចលា​ក់​ជា​ច្រើន​ពុំមា​ន​ភ្នាក់​ងារ​ត្រួត​ពិនិត្យ​ទំនិញ​នាំ​ចូល​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះទេ​។​

ជុំវិញ​បញ្ហា​នាំ​ហ្គាស​ចូល​មក​ទឹក​ដី​ខ្មែរ​តាម​ច្រក​របៀង​ដោយ​លួច​លាក់​នេះ​ដែរ​ ភ្នាក់​ងារ​កោះ​សន្តិភាព​បាន​ទាក់​ទង​ទៅ ​លោក ​អ៊ុក ​វណ្ណច័ន្ទ​ ប្រធាន​សា​ខា​គយ​ខេត្ត​ប៉ៃ​លិន​ ដើម្បី​សុំ​ការ​បំភ្លឺ ​តែ​មិន​អាច​ទាក់​ទង​បាន​ ព្រោះ​លោក​បាន​បិទ​ទូរ​ស័ព្ទ។ ​ចំណែក ​លោក ​សុខ ​សាវុធ​ ប្រធាន​ការិយា​ល័យ​ច្រក​ព្រំ​ដែន​កម្ពុជា​-ថៃ ​ក៏​មិន​អាច​រក​លេខ​ទូរ​ស័ព្ទ ​ដើម្បី​ធ្វើ​ការ​ទាក់​ទង​បំភ្លឺ​បាន​ដែរ៕ ​