ខេត្តកំពង់ឆ្នាំង ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ វិះតែនឹងចាញ់ឧបាយកលជនឆបោកដោយឱ្យគាត់វេលុយតាមវីងចំនួន៥០០ដុល្លារទៅគេ ដើម្បីរត់ការយកប្រាក់រង្វាន់ពីសំឡីអនាម័យ77777 តែដោយមានការសង្ស័យ បុរសជាអ្នករត់ម៉ូតូឌុបបានរត់មករាយការណ៍ប្រាប់ប៉ូលិសក្រុងអំពីដំណើររឿងនេះ ដើម្បីជួយផ្តល់ជាយោបល់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង១៥នាទីព្រឹកថ្ងៃទី១២ ធ្នូ ២០១៣ ស្ថិតនៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ បុរសដែលត្រូវគេប៉ុនប៉ងឆបោករូបនេះឈ្មោះសេង សុផាន់ អាយុ៣៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុប រស់នៅក្នុងភូមិសង្កាត់ខាងលើ ។
ប្រភពពីបុរសរងគ្រោះបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១២ ធ្នូ ២០១៣ នេះ គាត់បានទទួលទូរស័ព្ទពីជនមិនស្គាល់អត្តសញ្ញាណដែលមានលេខទូរស័ព្ទ ០៩៧ ៩៣០៣៧៩៩ ដោយបានប្រាប់គាត់ថា គាត់ត្រូវរង្វាន់ចំនួន២.៥០០ដុល្លារពីសំឡីអនាម័យ៧ប្រាំដង ។ ហើយជនពុំស្គាល់អត្តសញ្ញាណនោះ បានឱ្យគាត់ផ្ទេរលុយចំនួន៥០០ដុល្លារតាមវីងទៅគេ ដើម្បីរត់ការផ្ទេរលុយចំនួន២.៥០០ដុល្លារតាមធនាគារអេស៊ីលីដាត្រឡប់មកឱ្យវិញ ។
ដោយមានការសង្ស័យ និងខ្លាចចាញ់បោកជនខិលខូច ជនរងគ្រោះបានកាន់ទូរស័ព្ទមករាយការណ៍ឱ្យមន្ត្រីប៉ូលិសបានដឹង និងជួយផ្តល់យោបល់ ។
ចែករំលែកព័តមាននេះ