ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកសីុ​ស្រវឹង​ផ្ទុះ​ហិង្សា វាយ​សម្លាប់ដួល​ដេក​លើដី រួច​យក​កណ្តៀវ​អារ.ក​ថែម

12 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​​​ ​៖ ​អំ​ពើ​ហិង្សា​​មួយ​បាន​កើត​ទ្បើង​​ កាល​ពី​វេលា​ម៉ោង​២និង​៣០​នាទី​​រសៀល​​ថ្ងៃ​ទី​៩ ធ្នូ​ ​នៅ​ក្នុង​ភូមិ​កុមារ​មាស​ ឃុំ​​អម​លាំង​​ ស្រុក​ថ្ពង​ ដែល​បង្ក​ទ្បើង​​ដោយ​បុរស​​ស្រវឹង​​ជោក​ជាំ​​ម្នាក់​ ​​​យក​ដំបង​​ឫ​ស្សី​​វាយ​​ទៅ​លើ​​បុរស​ម្នាក់​ទៀត​​ ដែល​ជា​អ្នក​ភូមិ​​មាន​ផ្ទះ​​នៅ​ក្បែរ​គ្នា​ ​បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម​​ រួច​បន្ត​​យក​ក​ណ្តៀវ​អា​រ.ក​​បន្ថែម​ទៀត​ ព្រោះ​ខ្លាច​​ពុំ​ទាន់​​ស្លាប់​​​ ។

ទាក​់​ទិន​នឹង​ករណី​​វាយ​​សម្លាប់​​យ៉ាង​សា​ហាវ​​ឃោ​រ​ឃៅ​នេះ​ លោក​អនុសេ​នី​យ៍​​ឯ​ក​​ ហ៊ន​ សុហុន​ អធិ​​ការ​រង​នគរ​បាល​​ស្រុក​ថ្ពង​​ ទទួ​ល​បន្ទុក​ការ​ងារ​ព្រហ្ម​ទណ្ឌ​​បាន​រៀប​រាប់​​ពី​ហេតុ​ការណ៍​​​ថា​ ​​ក្នុង​អំ​ពើ​ហិង្សា​​​នេះ​ បុរស​​ឈ្មោះ​ ឃន ខេង​ ​អាយុ​៤៩​ឆ្នាំ​ ​​បាន​វាយ​តប់​នឹ​ង​​ដៃ​ផង​ និង​​ដំបង​ឫ​ស្សី​​ផង​ បណ្តាល​​ឱ្យ​បុរស​​ឈ្មោះ​ ​សែម​ ​នៅ​ អាយុ​៣៥​ឆ្នាំ​ ស្លាប់​ ។ ​​ក្រោយ​ពី​​ត្រូវ​បុរស​ឈ្មោះ​​​ ឃន​ ខេង​ ​​វាយ​នឹង​​ដៃ​ ធ្វើ​ឱ្យ​​បុរស​រង​គ្រោះ​​ឈ្មោះ​ សែម នៅ​ ទ្រម​ខ្លួន​​ក៏​ខំ​រត់​​គេ​ច​ចេញ​​មក​ក្រៅ​របង​​ផ្ទះ ប៉ុន្តែ​​ជន​​នោះ​​ នៅ​តែ​​ដេញ​តាម​​ដោយ​វាយ​នឹង​ដំបង​​ឫ​ស្ស​ី​ចំ​គល់​.ក​ខាង​ស្តាំ​ បណ្តាល​​ឱ្យ​ដួល​​ស្លាប់​​ក្នុង​​ថ្លុក​​ឈាម​ ។ ​អ្នក​ភូមិ​​កុមារ​មាស​និយាយ​​​ថា​ ​ពេល​ឃើញ​​ដួល​ស្លាប់​​ទៅ​ហើយ​ពុំ​អស់​​ចិត្ត​​ ជន​​ឈ្មោះ​​ ឃន​ ខេង​ ក៏​​យក​​កណ្តៀវ​​ច្រូត​ស្រូវ​មក​អារ​​.ក​ ​បន្ថែម​ទៀត​ ។ អ្នក​ភូមិ​ពុំ​ហ៊ាន​ចូល​​អន្ត​រា​គមន៍​​ទេ​ក្នុង​ជម្លោះ​​គ្នា​នេះ​ ព្រោះ​​ឃាត​ករ​មាន​មាឌ​ធំ​​ ​ហើយ​ស្រវឹង​ស្រា​ជោក​ជាំ​​ ដៃ​​ម្ខាង​កាន់​​ដំបង​ឫ​ស្សី​និង​ម្ខាង​​ទៀត​កាន់​​កណ្តៀវ​​ច្រូត​ស្រូវ​​ ដែល​​ប្រទ្បាក់​ឈាម​​ជាប់​​​ផ្លែ​កណ្តៀវ​​ ដើរ​ស្រែក​​ក្អេង​ក្អាង​​ថា​ អ្នក​ណា​​ចូល​អ្នក​នោះ​មក​រក​សេចក្តី​ស្លាប់​​ ។

មួយ​សន្ទុះ​ក្រោយ​មក​​​​​ ​​ក​ម្លាំង​នគរ​បាល​​​ប៉ុស្តិ៍​​រដ្ឋ​​បាល​ឃុំ​អម​លាំង​​ បាន​មក​ដល​់​​​​ដេញ​​ព័​ទ្ធ​ចាប់​ខ្លួន​​ ប៉ុន្តែ​​នៅ​តែ​ពុំ​​ហា៊ន​​ប្រថុយ​ប្រថាន​​​ក្នុង​ការ​ចូល​ចាប់​​​ខ្លួន​ឆៅៗ​នោះ​ទេ​ រហូត​មាន​ការ​​បា​ញ់​គំរាម​​ដោយ​​កាំភ្លើង​​ខ្លី​​អស់​៣​គ្រាប់​​ ទើប​ជន​ល្មើស​​​ប្រគល​់​ខ្លួន​ឱ្យ​ចាប់​ ៕