រាជធានីភ្នំពេញ ៖ យុវជន ២នាក់ ស្រវឹងស្រាជោកជាំជិះម៉ូតូឌ្រីមC125 ១គ្រឿង ធ្វើដំណើរយ៉ាងលឿនតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ផ្លូវ១៨២ ជាចំណុចផ្លូវកោងកាច់ចង្កូតមិនទាន់ ក៏ជ្រុលទៅបុករបងផ្ទះលក់ចាប់ហួយមួយកន្លែងយីហោ ស្រីលីន បណ្តាលឲ្យដួលបោកខ្ទប់នឹងរបងផ្ទះរបួសធ្ងន់ទាំង ២នាក់ តែម្តង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ០៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ធ្នូ ២០១៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។ ក្រោយកើតហេតុ យុវជនរងគ្រោះទាំង ២នាក់ ត្រូវរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូសមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ ដើម្បីរង់ចាំម្ចាស់មកទទួលយកទៅ៕



ចែករំលែកព័តមាននេះ