ពលរដ្ឋអ៊ុយក្រែនជាច្រើនរយពាន់នាក់ កាលពីថ្ងៃទី៨ ធ្នូ បាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងគៀវដើម្បីទាមទារឱ្យប្រធានាធិបតីលោកវិកទ័រ អុីយ៉ានូកូវីត លាលែងចេញពីតំណែង ។
ប្រទេសអ៊ុយក្រែនជួបប្រទះនឹងវិបត្តិចាប់តាំងពី ការសម្រេចចិត្តភ្លាមៗរបស់លោកវិកទ័រ អីុយ៉ានូកូវីត ពុំព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលធ្វើឱ្យអ៊ុយក្រែនខិតទៅរកសហភាពអឺរ៉ុបកាលពីដំណាច់ខែវិច្ឆិកា ដែលបែបនេះហាក់ដូចជាការចង់ងាកទៅរករុស្ស៊ី ។
ពួកបាតុករប្រឆាំងបាននាំគ្នាផ្តួលរំលំរូបចម្លាក់ធំមួយរបស់ឡេនីន នៅទីក្រុងគៀវ ដែលរូបចម្លាក់នោះពិតណាស់ជានិមិត្តរូបសំខាន់មួយរបស់អតីតសហភាពសូវៀត ។ គេឃើញពួកបាតុករក្រោយពីផ្តួលរំលំរូបចម្លាក់នេះឱ្យដួលមក នៅនាំគ្នាវាយថែមទៀត ។ រូបចម្លាក់នេះរបស់ឡេនីនដាក់តាំងនៅឯទីលានមួយនាកណ្តាលទីក្រុងគៀវ ៕
ចែករំលែកព័តមាននេះ