សារព័ត៌មានបរទេសផ្សាយថា អង្គការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងវប្បធម៌អន្តរជាតិ (UNESCO) បានប្រកាសនៅកិច្ចប្រជុំ ក្នុងប្រទេសអាស៊ែរបៃហ្សង់ កាលពីថ្ងៃទី៤ ធ្នូ ២០១៣ ថា វ៉ាសូគូ (Washoku) ប្រពៃណីនៃការចម្អិនអាហារដ៏ចំណាស់របស់ជប៉ុន ដោយប្រើវត្ថុធាតុដើម ស្របតាមរដូវកាលឱ្យមានរសជាតិឆ្ងាញ់ ត្រូវបានចុះបញ្ជីជា «បេតិកភណ្ឌកម្មសិទ្ធិបញ្ញាវប្បធម៌ពិភពលោក» ។
ទោះបីជាយូណេស្កូ ចុះបញ្ជីអាហារពីមុិុកសុិក និងតួកគី ជាបេតិកភណ្ឌពិភពលោកក៏ដោយ ប៉ុន្តែចាត់ទុកថា ជាការចុះបញ្ជីតែទៅលើអាហារ មិនមែនជាវិធីសាស្ត្រផ្សំគ្រឿងលើអាហារ ជាហេតុតម្រូវឱ្យវ៉ាសូគូ បង្កើតប្រវត្តិសាស្ត្រលើការផ្សំរសជាតិ និងទទួលទានអាហារប្រចាំជាតិសាសន៍ទី២ ដែលទទួលការចុះបញ្ជីពីយូណេស្កូបន្ទាប់ពីបារាំង ។
លោកម៉ាសាណូរី អាអូយ៉ាគី អគ្គលេខាធិការវប្បធម៌ជប៉ុន បានថ្លែងនៅក្នុងកិច្ចប្រជុំយូណេស្កូ ដោយបង្ហាញក្តីសង្ឃឹមថា ការឆ្លងកាត់លើការទទួលស្គាល់ពីយូណេស្កូ ជាផ្នែកមួយជំរុញឱ្យមានការអភិរក្សលើវិធីសាស្ត្រផ្សំអាហារតាមបែបជប៉ុន និងជាការលើកស្ទួយវប្បធម៌ជប៉ុន ឱ្យមានការទទួលស្គាល់នៅទូទាំងពិភពលោក ៕
ចែករំលែកព័តមាននេះ