ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​ឈើ​ប្រណីត​​​ចំនួន​៥៤​ដុំត្រូវ​ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើខណ្ឌ​មណ្ឌល​គិរី​បង្ក្រាប​បាន​នៅ​ស្រុក​កែវ​សីមា (មាន​វីដេ​អូ)

10 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី ៖​ កំណាត់​ឈើ​ប្រណីត​ប្រភេទ​នាង​នួន​ចំនួន​៥៤​ដុំ​ធំៗ ត្រូវ​មន្ត្រី​ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើ​ខណ្ឌ​មណ្ឌល​គិរី​ចុះ​បង្ក្រាប​បាន​នៅ​ក្បែរ​ចំណុច​ច្រក​របៀង​ង៉ាំដី ស្ថិត​នៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា​ ដែល​ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​រយៈ​ពេល​៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ ២០១៣។

ប្រភព​ពី​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​ឱ្យ​ដឹង​ថា ឈើ​នាង​នួន​ដែល​ជំនាញ​បង្ក្រាប​បាន​នេះ​មាន​ចំនួន​៥៤​កំណាត់​ និង​មាន​មុខ​កាត់​ចាប់​ពី​២០​សង្ទីម៉ែត្រ​គុណ​២០​សង្ទីម៉ែត្រ​ ប្រវែង​១.៨​ម៉ែត្រ​ ​មុខ​កាត់​៣០​សង្ទីម៉ែត្រគុណ​៣០​សង្ទីម៉ែត្រ​ ប្រវែង​២.២ម៉ែត្រ​ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ពី​ចំនួន​ម៉ែត្រ​គូប​នៅ​ឡើយ​ទេ ព្រោះ​មន្ត្រី​ជំនាញ​កំពុង​ធ្វើ​ការ​បន្ត​។

ប្រភព​បន្ត​ថា ឈើ​ទាំង​នោះ​ជំនាញ​បាន​ប្រើ​រយៈ​ពេល​បី​ថ្ងៃ​ក្នុង​ការ​បង្ក្រាប​ ដោយ​នៅ​ថ្ងៃ​ទី​១ ធ្នូ ចាប់​បាន​ចំនួន​២២​កំណាត់​នៅ​ចម្ងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ​ពី​ប៉ុស្តិ៍​ច្រក​របៀង​ង៉ាំដី និង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ​ កម្លាំង​ជំនាញ​បាន​បន្ត​រុក​រក​ឃើញ​កំណាត់​ឈើ​ប្រណីត​នៅ​ក្នុង​អូរ​ព្រំ​ដែន​ចំនួន​៣២​កំណាត់​បន្ថែម​ទៀត​​ដែល​ឈ្មួញ​បាន​ទម្លាក់​ចូល​ត្រៀម​លើក​ឆ្លង​ទៅ​លក់​ឱ្យ​ក្រុម​ថៅ​កែ​វៀត​ណាម​ ហើយ​ត្រូវ​មេ​ព្រៃ​ចុះ​ចាប់​ទាន់​ពេល​ តែ​ទោះ​ជា​យ៉ាង​ណា​ប្រភព​បាន​បញ្ជាក់​ថា ទម្រាំ​តែ​កម្លាំង​ជំនាញ​ទៅ​ដល់​ទី​នោះ កំណាត់​ឈើ​មួយ​ចំនួន​ត្រូវ​គេ​បញ្ជូន​ចូល​ទៅ​ទឹក​ដី​ប្រទេស​វៀត​ណាម​រួច​ខ្លះ​ទៅ​ហើយ៕