ខេត្តតាកែវ ៖ ទីស្នាក់ការរបស់រដ្ឋបាលជលផលស្រុកមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៤ ធ្នូ ២០១៣ ត្រូវបានអគ្គិភ័យលេបត្របាក់ឆេះអស់ទាំងស្រុង ខណៈដែលមន្ត្រីជលផលបានចេញទៅក្រៅអស់ ពុំមានអ្នកនៅប្រចាំការ លុះពេលមានអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅទៅហើយ ទើបមានការភ្ញាក់ផ្អើលឆោឡោឡើង ។
ប្រភពបានឱ្យដឹងថា ទីស្នហាក់ការរបស់រដ្ឋបាលជលផលស្រុក ដែលត្រូវភ្លើងឆេះនេះ មានទំហំ៩ម៉ែត្រ គុណ១២ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង ត្រូវភ្លើងឆេះបំផ្លាញទាំងសម្ភារ ទ្រព្យសម្បត្តិនៅក្នុងនោះអស់ទាំងស្រុងតែម្តង ។ ប្រភពបានបន្តទៀតថា ស្នាក់ការរដ្ឋបាលជលផលនេះ អាចបណ្តាលមកពីការលួចដុតដោយជនមិនស្គាល់មុខ ។


ចែករំលែកព័តមាននេះ