ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

សារព័ត៌មាន និង​គេហទំព័រ​កោះសន្ដិភាព​ត្រូវ​បាន ដាក់​តាំង​បង្ហាញ​នៅ​ទីក្រុង​កោះ​ពេជ្រ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០១០ ម៉ោង ២០:២០

សារព័ត៌មាន និង​គេហទំព័រ​កោះសន្ដិភាព

កោះសន្តិភាព

សារព័ត៌មាន និង​គេហទំព័រ​កោះសន្ដិភាព

រាជធានី​ភ្នំពេញ ៖ ព្រឹក​នេះ (​ទី​១ មេ​សា​) នៅ​ទីក្រុង​កោះ​ពេជ្រអម​ដោយ​ទន្លេបា​សាក់ និង​ទន្លេមេគង្គមាន​រៀបចំ​តាំងពិព័រណ៍​ផលិតផល​ជា​ច្រើន​មុខ លាតសន្ធឹងប្រមាណ​៣០០​ស្ដង់ ដែល​នាំ​ចូល​ពី​បណ្ដាប្រទេស​នានា​នៅ​លើ​ពិភពលោក ដើម្បីបង្ហាញ​នូវ​សមិទ្ធផល​ថ្មី​ៗ និង​ភាព​អស្ចារ្យដែល​អ្នក​បច្ចេកវិទ្យា​ទើបតែ​រក​ឃើញ ហើយយក​មក​ដាក់​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារអន្ដរជាតិ ។ ជាមួយ​គ្នា​នេះក្រុមហ៊ុន​កោះសន្ដិភាព​បាន​ដាក់​តាំង​បង្ហាញ​នូវ​ផលិតផល ពេញ​និយម​របស់​អតិថិជន គឺ​សារព័ត៌មាន “​កោះសន្ដិភាព​” និង “​គេហទំព័រ​” (Website) ជាទី​ប្រឹក្សា​ដ៏​ឆ្នើម​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ទាន់ហេតុការណ៍​ជូន​លោក​អ្នក ។

ផលិតផល​ជា​ច្រើន​ដែល​រាយ​តាម​ស្ដង់​ជា ជួរ​ៗ រួម​មាន​គ្រឿង​ឧបភោគ បរិភោគ សម្ភារ​ប្រើប្រាស់​តាម​ផ្ទះ គ្រឿងសំណង់ គ្រឿងអគ្គិសនី គ្រឿង​អេ​ឡិច​ត្រូ​និក រថយន្ដ ផលិត​នៅ​ប្រទេស​ចិន រថយន្ដ​ធនាគារ​ចល័ត និង​ផលិតផល​សំរាប់​ប្រើប្រាស់​ផ្នែក​កសិកម្ម ឧស្សាហកម្ម​ជា​ច្រើន​មុខ​ទៀត ។ សំរាប់​ក្រុម ហ៊ុន​កោះសន្ដិភាព​វិញ​បាន​ដាក់​តាំង​បង្ហាញ ផលិតផល​សារព័ត៌មាន​កោះសន្ដិភាព និង គេហទំព័រ (Website) របស់​ខ្លួន​ផង​ដែរ ដើម្បីប្រកួតប្រជែង​ផ្នែក​ដំណឹង​ទាន់​ហេតុការណ៍ និង​ធ្វើខ្លួន​ឱ្យ​ក្លាយជា​អ្នក​ផ្ដល់​ដំណឹង​ជាទី​ទុកចិត្ដ​ដល់​លោក​អ្នកដែល​កន្លង​មក “​សារព័ត៌ មាន​កោះសន្ដិភាព និង​គេហទំព័រ (Website) បាន​ក្លាយជា​ទីប្រឹក្សា​ដ៏​ឆ្នើម​របស់​លោក​អ្នករួច​មក​ហើយ​” ។

ពិធី​តាំងពិព័រណ៍​ផលិតផល​ទំនើប​ៗ​នៅលើ​ទឹកដី​ទីក្រុង​ថ្មី​កោះ​ពេជ្រ​នេះ​រៀបចំ​ដោយ អាជ្ញាធរ​ជាតិ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​គម​នាគម​ន៍​ព័ត៌មានវិទ្យា (NIDA) សហការ​ជាមួយក្រុមការងារ​ទិន្នន័យ​អន្ដរជាតិ និង​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ហើយនឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣ មេ​សា ខាង​មុខ​នេះ ។

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd