ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋសរុបចំនួន៥៣០គ្រួសារនៅក្នុងស្រុកចំនួន២ដែលរងគ្រោះដោយទឹកជំនន់ បានទទួលអំណោយពីក្រុមជំនុំមេតូឌីស្ទ ហើយពិធីចែកអំណោយក៏បានប្រារព្ធនៅ២កន្លែងផ្សេងគ្នាដែរ។ នៅស្រុកមង្គលបុរី ពិធីចែកអំណោយបានប្រារព្ធធ្វើនៅសាលាបឋមសិក្សាបឹងត្រស់ដែលមានប្រជាពលរដ្ឋចំនួន២០០គ្រួសារមកពីភូមិបឹងត្រស់ ឃុំចំណោម ។
ចំណែកនៅក្រុងសិរីសោភ័ណពិធីចែកអំណោយបានប្រារព្ធធ្វើនៅព្រះវិហារគ្រិស្តក្នុងសង្កាត់ម្កាក់ ដោយមានប្រជាពលរដ្ឋចំនួន៣៣០គ្រួសារមកពី៣ភូមិ គឺភូមិបែកចាន ភូមិគោកលៀប និងភូមិក្បាលស្ពាន សង្កាត់ម្កាក់ ។
ពិធីចែកអំណោយទាំង២កន្លែងនេះប្រារព្ធធ្វើជាបន្តបន្ទាប់គ្នាក្រោមអធិបតីភាពលោកអ៊ុំ រាត្រី អភិបាលរងខេត្ត និងជាតំណាងលោកគោស៊ុំ សារឿត អភិបាលខេត្ត ដោយមានការចូលរួមពីលោកយឹន យឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកស្រីចាន់ ថេង អភិបាលក្រុងសិរីសោភ័ណ លោកប្រធានភូមិភាគ៣ប្រចាំតំបន់៤ លោកប្រធានគណៈកម្មាធិការគ្រិស្ទានខេត្ត លោកនាយកសាលាមេតូឌីស្ទកម្ពុជា ព្រមទាំងលោកប្រធានតំបន់បន្ទាយមានជ័យ ។
លោកគឹម វិវឌ្ឍន៍ ប្រធានភូមិភាគ៣ ប្រចាំតំបន់៤ បានថ្លែងថា ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣ នេះបានជួបគ្រោះមហន្តរាយដោយទឹកជំនន់ និយាយជារួម និងនិយាយដោយឡែកក្នុងខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋបានរងគ្រោះដោយទឹកជំនន់ ។
ចែករំលែកព័តមាននេះ