ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រោង​ចក្រ​មួយ​នៅ​ទី​ក្រុង​ប្រាតូ​ អុី​តាលី​​ ស្លា.ប់​ជន​ជាតិ​ចិន​​​4​នាក់​

10 ឆ្នាំ មុន

សារព័ត៌​​មាន​អុី​តាលី​រាយ​ការណ៍​ថា ជន​ជាតិ​ចិន​យ៉ាង​តិច​៤​នាក់​​បាន​ត្រូវ​ស្លា.ប់​​ ហើយ​​៦​នាក់​ទៀត​ត្រូវ​របួស​ កាល​ពី​ថ្ងៃ​ទី​១​ ធ្នូ ក្នុង​​គ្រោះ​​អគ្គិភ័យ​​​​ឆេះ​​រោង​ចក្រ​មួយ​​នៅ​ទី​ក្រុង​​ប្រាតូ ភាគ​កណ្តាល​អុី​តាលី ។​ ​ភ្លើង​​បាន​ឆាប​ឆេះ​​ នា​វេលា​ម៉ោង​​៧ ម៉ោង​ក្នុង​ស្រុក​​​ក្នុង​រោង​ចក្រ​​​​កាត​់ដេរ​មួយ​ស្ថិត​នៅ​ជា​យ​ក្រុង​ប្រាតូ ដែល​នៅ​ទី​នោះ​មាន​រោង​ចក្រ​ចិន​ជា​ច្រើន ។​

សារព័ត៌​​មាន​អុី​តាលី​រាយ​ការណ៍​ថា ជន​ជាតិ​ចិន​យ៉ាង​តិច​៤​នាក់​​បាន​ត្រូវ​ស្លាប់​​ ហើយ​​៦​នាក់​ទៀត​ត្រូវ​របួស​ កាល​ពី​ថ្ងៃ​ទី​១​ ធ្នូ ក្នុង​​គ្រោះ​​អគ្គិភ័យ​​​​ឆេះ​​រោង​ចក្រ​មួយ​​នៅ​ទី​ក្រុង​​ប្រាតូ ភាគ​កណ្តាល​អុី​តាលី ។​ ​ភ្លើង​​បាន​ឆាប​ឆេះ​​ នា​វេលា​ម៉ោង​​៧ ម៉ោង​ក្នុង​ស្រុក​​​ក្នុង​រោង​ចក្រ​​​​កាត​់ដេរ​មួយ​ស្ថិត​នៅ​ជា​យ​ក្រុង​ប្រាតូ ដែល​នៅ​ទី​នោះ​មាន​រោង​ចក្រ​ចិន​ជា​ច្រើន ។​

​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អុី​តាលី​​ ANSA រាយ​ការណ៍​​ថា មនុស្ស​ប្រមាណ​ជា​១០​នាក់​ ជាប់​ខាង​ក្នុង​រោង​ចក្រ​​នោះ ហើយ​៤​នាក់​ស្លាប់​​​​ដោយ​ពុល​​ផ្សែង​​ ហើយ​មនុស្ស​​២​នាក់​​ទៀត​​របួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ។ តុល្យ​ការ​​​អ្នក​ស្លាប់​អាច​មាន​ខ្ពស់​​ជាង​​នេះ​ទៀត​ ។ មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​នោះ នៅ​ពុំ​ទាន់​ដឹង​នៅ​ឡើយ​ ។​​​ ក្រុម​អ្នក​ពន្លត់​ភ្លើង​​ និង​ពួក​អ្នក​ជួយ​សង្គ្រោះ​​​ខិត​ខំ​​ពន្លត់​ភ្លើង​​​ និង​រុក​រក​​មនុស្ស​ដែល​បាត់​ខ្លួន៕