នារីឥណ្ឌាម្នាក់ពុំមានការរារែកឡើយក្នុងការឱ្យកូនគោមួយក្បាល ដែលពេលនេះមានអាយុ៥០ថ្ងៃបៅដោះនាង ហើយការធ្វើបែបនេះគឺដើម្បីបង្ហាញពីក្តីស្រលាញ់ចំពោះសត្វ ។ នាងស៊ូធី និយាយថា នាងស្រលាញ់សត្វ ហេតុដូច្នេះហើយបានជានាងពុំខ្លាចឡើយក្នុងការឱ្យកូនគោមួយក្បាលបៅដោះនាង ហើយការឱ្យកូនគោនេះបៅដោះមានរវាងពី៣ទៅ៤ដងក្នុងមួយថ្ងៃ ចាប់តាំងពីច្រើនសប្តាហ៍មកហើយ ។ នារីរូបនេះបន្តទៀតថា សំរាប់រូបខ្ញុំពុំមានការលំបាកណាមួយក្នុងការបំបៅដោះកូនគោមួយ និងកូនង៉ែតម្នាក់ឡើយ ។ កូនគោនេះទើបកើតបានប៉ុន្មានថ្ងៃ មេរបស់វាក៏ងាប់ចោល ។ ខ្ញុំបានឱបកូនគោនេះក្នុងដៃ ហើយឱ្យវាបៅដោះខ្ញុំ ។ កូនគោនេះក៏ត្រូវចិញ្ចឹមដោយឱ្យនំបុ័ងវាស៊ីដែរ៕
ចែករំលែកព័តមាននេះ