រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវរងរបួសផ្ទៃមុខធ្ងន់ ដោយសារក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នា២នាក់ ធ្វើសកម្មភាពវាយប្លន់យកម៉ូតូម៉ាកសេ១១០មួយគ្រឿង ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាពកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានថ្ងៃទី២ ធ្នូ ២០១៣ ស្ថិតនៅចំណុចផ្លូវលេខ២៧១ មុខផ្ទះសំណាក់ស្ទឹងលាភ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះវ៉ា សម្បត្តិ អាយុ២២ឆ្នាំ ជានិស្សិត ស្នាក់នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់ពីមានហេតុការណ៍នេះ រូបខ្លួនបានស្រែកឆោឡោបង្កឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ ។


ចែករំលែកព័តមាននេះ