ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្តអត្តខាត់​មួយ​ កំពុង​អំពាវនាវ​រក​សប្បុរស​ធម៌

10 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ វត្ត​អត្ត​ខាត់​មួយ​កន្លែង​ឈ្មោះ​​វត្ត សុវណ្ណ​រតនៈ ហៅវត្ត​អូរទ្រលោក ស្ថិត​ក្នុង​ភូមិ​អូរទ្រលោក ឃុំរមទម ស្រុករវៀង ខេត្ត​ព្រះវិហារ ជា​វត្ត​បាន​កសាង​ឡើង​​អស់​រយៈ​កាល​ជាង​១០​ឆ្នាំ​មកហើយ ដែល​មានពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ដល់ទៅ​៥ភូមិ និង​មានប្រជា​ពលរដ្ឋ​រស់នៅ​ចំណុះ​ជើង​វត្ត​ជិតមួយពាន់​គ្រួសារ ប៉ុន្តែ​​ពុំ​មាន​លទ្ធ​​ភាព​ក្នុង​ការ​កសាង​​ទី​អារាម​មួយនេះ​​ឱ្យ​ចេញ​ជា​រូប​រាង​​

ខេត្តព្រះវិហារ ៖ វត្ត​អត្ត​ខាត់​មួយ​កន្លែង​ឈ្មោះ​​វត្ត សុវណ្ណ​រតនៈ ហៅវត្ត​អូរទ្រលោក ស្ថិត​ក្នុង​ភូមិ​អូរទ្រលោក ឃុំរមទម ស្រុករវៀង ខេត្ត​ព្រះវិហារ ជា​វត្ត​បាន​កសាង​ឡើង​​អស់​រយៈ​កាល​ជាង​១០​ឆ្នាំ​មកហើយ ដែល​មានពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ដល់ទៅ​៥ភូមិ និង​មានប្រជា​ពលរដ្ឋ​រស់នៅ​ចំណុះ​ជើង​វត្ត​ជិតមួយពាន់​គ្រួសារ ប៉ុន្តែ​​ពុំ​មាន​លទ្ធ​​ភាព​ក្នុង​ការ​កសាង​​ទី​អារាម​មួយនេះ​​ឱ្យ​ចេញ​ជា​រូប​រាង​​សម្រាប់​​បាន​ប្រើ​ប្រាស់​​ក្នុង​ពិធីបុណ្យ​​ទាន​ឡើយ ទើប​ពេលនេះព្រះ​ចៅ​អធិការ​វត្ត​ព្រះ​នាម​អៀម ទៀន, អាជ្ញាធរ​ឃុំរមទម និង​ប្រជាពលរដ្ឋ​ចំណុះ​​ជើង​វត្ត​​​បាន​អំពាវ​នាវ​រកសប្បុរសជន​ ដើម្បី​ជួយដល់ទីអារ៉ាម​នេះ​ផង​។

​ព្រះ​ចៅ​អធិការ​​វត្ត​សុវណ្ណរតនៈបានមានថេរដីកាឱ្យដឹងថា ​ដោយ​​ហេតុ​ពលរ​ដ្ឋ​ខ្មែរ​នៅ​ក្នុង​តំបន់នោះ មាន​ជីវ​ភាព​ក្រីក្រ​ពុំ​មាន​លទ្ធ​ភាព​ក្នុង​ការ​​អភិវឌ្ឍន៍​​អារាម​មួយនេះ​ឱ្យ​បាន​សមរម្យ​ ។

លោកប្រាក់ ថន បាន​បញ្ជាក់ទៀត​ថា វត្តមួយនេះ​ពិតជាជួបនឹងភាពអត្តខាត់ខ្លាំង​ណាស់ ព្រោះឃុំរមទមមាន​ពលរដ្ឋជិត​មួយ​ពាន់​គ្រួសារក៏ពិតមែន ប៉ុន្តែពលរដ្ឋក្នុង​ឃុំមួយ​នេះសុទ្ធតែជាអ្នកក្រីក្រ ដែលពុំមានលទ្ធភាព​ធ្វើការអភិវឌ្ឍទីអារាម​នេះ​ឡើង ។ ​