ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទោស​ខ្មែរ​37​នាក់​ត្រូវ​បាន​តុលាការ​ថៃ​ដោះ​លែង​ប្រគល់​ឱ្យ​កម្ពុជា​វិញ​

10 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ តុលាការ​ស្រុក​ខាន់​តា​ឡាក់​ ខេត្ត​ស៊ីសាកេត​ ប្រទេស​ថៃ​ បាន​ធ្វើ​ការ​ដោះ​លែង​អ្នក​ទោស​ខ្មែរ​ចំនួន​៣៧​នាក់​ ដែល​មាន​ទោស​ឆ្លង​ដែន​ចូល​ទៅក្នុង​ប្រទេស​ថៃ​ កា.ប់​ឈើ​គ្រញូង​ដោយ​ខុស​ច្បាប់​ ។​ អ្នក​ទោស​ខ្មែរ​ទាំង​នេះ​ត្រូវ​បាន​នាំ​មក​ប្រគល់​ឱ្យ​អាជ្ញា​ធរ​កម្ពុជា​វិញ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ​សាងាំ​ ដែល​ស្ថិត​នៅ​ភូមិ​ជើង​ភ្នំ​ ឃុំ​ត្រពាំង​ប្រីយ៍​ ស្រុក​អន្លង់​វែង​ កាល​ពី​វេលា​ម៉ោង​​៣​រសៀល

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ តុលាការ​ស្រុក​ខាន់​តា​ឡាក់​ ខេត្ត​ស៊ីសាកេត​ ប្រទេស​ថៃ​ បាន​ធ្វើ​ការ​ដោះ​លែង​អ្នក​ទោស​ខ្មែរ​ចំនួន​៣៧​នាក់​ ដែល​មាន​ទោស​ឆ្លង​ដែន​ចូល​ទៅក្នុង​ប្រទេស​ថៃ​ កាប់​ឈើ​គ្រញូង​ដោយ​ខុស​ច្បាប់​ ។​ អ្នក​ទោស​ខ្មែរ​ទាំង​នេះ​ត្រូវ​បាន​នាំ​មក​ប្រគល់​ឱ្យ​អាជ្ញា​ធរ​កម្ពុជា​វិញ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ​សាងាំ​ ដែល​ស្ថិត​នៅ​ភូមិ​ជើង​ភ្នំ​ ឃុំ​ត្រពាំង​ប្រីយ៍​ ស្រុក​អន្លង់​វែង​ កាល​ពី​វេលា​ម៉ោង​​៣​រសៀល​ថ្ងៃទី​២៨​ វិច្ឆិកា​កន្លង​ទៅ។​

ឮបុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​ទោស​ទាំង​៣៧​នាក់​ឈ្មោះ​ នូវ​ ទិត្យ​ អាយុ​៤៧​ឆ្នាំ​មាន​ទីលំនៅ​ក្នុង​ភូមិ​ត្រពាំង​សង្កែ​ ឃុំ​ក្រាំង​ចេក​ ស្រុក​ឧត្តុង្គ​ ខេត្ត​កំពង់​ស្ពឺ បាន​រៀបរាប់​ថា​ រូប​គាត់​បាន​នាំ​គ្នាធ្វើ​ដំណើរ​ចាក​ចេញ​ពី​ផ្ទះ​មាន​គ្នា​២០​នាក់​ ដោយ​​មាន​​មេ​ខ្យល់​នាំ​មក​អូស​និង​កាប់​ឈើ​គ្រញូង​ លុះ​ពេល​ជិះ​រថយន្ត​មកដល់​ស្រុក​ជាំ​កម្សាន្ត​ ខេត្តព្រះ​វិហារ​ មេ​ខ្យល់​បាន​នាំ​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ​តាមច្រក​ចាក់​ច្រែង​ ក្នុង​នោះ​មេ​ខ្យល់​បាន​បង់​លុយ​ទៅ​ឱ្យ​ទាហាន​ដែល​ឈរ​ជើង​នៅ​ទី​នោះ​ក្នុង​ម្នាក់ៗ​ចំនួន​៣​ម៉ឺន​រៀល​ ទើប​អាច​ធ្វើ​ដំណើរ​ចេញទៅ​បាន​ ។ លុះ​ពេល​ចូល​ទៅ​ដល់​ក្នុង​ទឹកដី​ថៃ​ ពួក​ខ្លួន​កំពុងតែ​កាប់​និង​អូស​ឈើ​គ្រញូង ស្រាប់​តែ​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​បាញ់​រះ​ជាច្រើន​គ្រាប់ មាន​អ្នក​ខ្លះ​បាន​ស្លាប់​បាត់​បង់​ជីវិត​ អ្នក​ខ្លះ​រង​របួស​ និង​ខ្លះ​ទៀត​ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ​ចាប់​ខ្លួន​នាំ​យក​ទៅ​ដាក់​ក្នុង​ពន្ធនា​គារ​ប្រទេស​ថៃ​កាល​ពី​អំឡុង​ខែ​មីនា​ ​២០១២ កន្លង​​ទៅ ។​

បុរស​រូប​នេះ​បាន​បញ្ជាក់​ថា​ ជាក់​ស្តែង​អ្នក​ទោស​ខ្មែរទាំង​៣៧​នាក់​នេះ​ដែល​តុលាការ​ស្រុក​ខាន់​តា​ឡាក់​ ខេត្ត​ស៊ីសាកេត​ ទើប​តែ​បាន​ដោះ​លែង​នេះ​ដោយសារ​បាន​ចោទប្រកាន់​ពីបទ​ឆ្លង​ដែន​កាប់​ឈើ​គ្រញូង​ដោយ​ខុស​ច្បាប់​ ​ត្រូវ​បាន​តុលាការស្រុក​ខាន់​តា​ឡាក់​កាត់​ទោស​ទាំង​៣៧​នាក់​មាន​ទោស​ម្នាក់ៗ​១៩​ខែ ។​