ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និ​បាត​​ប្រចាំឆ្នាំគណៈ​គ្រូ​ពេទ្យ​ ដើម្បី​លើក​កម្ពស់​គ្រូ​ពេទ្យ​​ឱ្យ​មាន​ក្រម​​សីលធម៌​

10 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ នៅ​សាល​ប្រជុំ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ នា​ព្រឹក​ថ្ងៃទី​២៨​ វិច្ឆិកា​ មាន​រៀបចំ​ធ្វើ​សន្និបាត​ប្រចាំ​ឆ្នាំគណៈ​គ្រូ​ពេទ្យ​ខេត្ត ក្រោម​អធិបតីភាព​លោក​សាស្ត្រាចារ្យ​ ឡាំ​ អេងហួរ​ អនុ​ប្រធាន​គណៈ​គ្រូ​ពេទ្យ​​ជាតិ​ និង​ជា​តំណាង​លោក​សាស្ត្រាចារ្យ​ ធា​ គ្រុយ​ ប្រធាន​គណៈ​​គ្រូ​ពេទ្យ​ជាតិ​ ។​

ចូលរួម​នា​ឱកាស​នោះ​មាន​ លោក​ហួត​ វុទ្ធី​ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ លោក​វេជ្ជ​បណ្ឌិត​ សេង​ សុផារុន​ ប្រធាន​ក្រុម​ប្រឹក្សា​គណៈ​គ្រូ​ពេទ្យ​ភូមិ​ភាគ​៥​ កំពង់​ចាម​ លោក​ស្រី​សាស្ត្រាចារ្យ​ ​មួង​ សុផល​ ប្រធាន​ក្រុម​ប្រឹក្សា​គណៈ​គ្រូ​ពេទ្យ​ខេត្ត​ស្វាយ​រៀង​ លោ​កវេជ្ជ​បណ្ឌិត​ យ៉ង​ ហៃ​ ប្រធាន​​ក្រុម​ប្រឹក្សា​គណៈ​គ្រូ​ពេទ្យ​ខេត្ត​កំពង់​ធំ​ ព្រម​ទាំង​គ្រូ​ពេទ្យ​មក​ពី​គ្លីនិក​សរុប​ជាង​១០០​នាក់​ ។​​

លោក​វេជ្ជ​បណ្ឌិត​ លន់​ ច័ន្ទ​រស្មី​ អនុ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ បាន​ថ្លែង​ថា​ អង្គការ​លេខ​រចនាសម្ព័ន្ធ​គ្រប់​គ្រង​របស់​សមាស​ភាព​ក្រុម​ប្រឹក្សាគណៈ​គ្រូ​ពេទ្យ​ដែល​កើត​ឡើង​ដោយ​ការ​បោះ​ឆ្នោត​នា​ថ្ងៃទី​១៣​ មិថុនា​ ឆ្នាំ​២០១៣​ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​គណៈ​គ្រូ​ពេទ្យ​ជាតិ ។​

សមាស​ភាព​ក្រុម​ប្រឹក្សា​គណៈ​គ្រូ​ពេទ្យ​ពេញសិទ្ធិ​បាន​ត្រូវ​រៀបចំ​តាម​សេចក្តី​សម្រេច​ខាង​​លើ និង​ទទួល​ខុសត្រូវ​ដោយ​ឡែក​តាម​តម្រូវ​ការ​ចាំបាច់​ក្នុង​កិច្ច​​ដំណើរ​ការ​ជាប្រចាំ​បន្ថែម​ដូច​មានចែង​ក្នុង​ផែន​ការ​ប្រតិបត្តិ​ប្រចាំឆ្នាំ និង​ការ​ទទួល​ខុស​ត្រូវ​សមាជិក​ភាព​តាម​បណ្តា​អង្គភាព​នីមួយៗ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់​ចាម​ និង​អង្គ​ភាព​សុខាភិបាល​ស្រុក​ប្រតិបត្តិ ។​