ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ប្រុស​​​ស្រី​​ស្រឡាញ់​​គ្នា​ប្តឹងតុលា​ការ​​​ចាប់​​ដន្លង​​​វាយ​​ខ្នោះ​

10 ឆ្នាំ មុន

ខេត្តកំពង់ចាម​​ ​៖ ​រឿង​រា៉វ​ដ៏​ចម្រូង​​ចម្រាស​​មួយ​បាន​កើត​ឡើង​នៅ​តំបន់​​ជន​បទ​ដាច់​ស្រយាល​មួយ​​ ​​ដោយ​សារ​គូស្នេហ៍​​១គូ រស់​នៅ​ភូមិ​ក្រសាំង ​ឃុំ​ទឹក​ជ្រៅ ​ស្រុក​តំបែរ ​ដែល​​​ស្រឡាញ់​គ្នា​​យ៉ាង​ប្តូរ​ផ្តាច់​ បែរជា​ត្រូវ​ឪពុក​ម្តាយ​ខាងស្រី​តាមមក​​​បំបែក​ ។

ខេត្តកំពង់ចាម​​ ​៖ ​រឿង​រា៉វ​ដ៏​ចម្រូង​​ចម្រាស​​មួយ​បាន​កើត​ឡើង​នៅ​តំបន់​​ជន​បទ​ដាច់​ស្រយាល​មួយ​​ ​​ដោយ​សារ​គូស្នេហ៍​​១គូ រស់​នៅ​ភូមិ​ក្រសាំង ​ឃុំ​ទឹក​ជ្រៅ ​ស្រុក​តំបែរ ​ដែល​​​ស្រឡាញ់​គ្នា​​យ៉ាង​ប្តូរ​ផ្តាច់​ បែរជា​ត្រូវ​ឪពុក​ម្តាយ​ខាងស្រី​តាមមក​​​បំបែក​ ។ ​ក្រោយ​មក​ទៀត​​​ម្តាយ​​ខាង​ស្រី​​មិនដឹង​ជានរណា​លួច​វាយ​​នោះទេ ​ក៏​បាន​​ប្តឹង​សាលា​ដំបូង​ខេត្ត​​ចោទ​​ឪពុកម្តា​យ​ខាង​ប្រុស ហើយ​​លោកគង់ ​ច័ន្ទ​ខេម​រិទ្ធ ​ចៅ​ក្រម​ស៊ើុប​សួរ​​សាលា​ដំបូង​ខេត្ត​បាន​​ចេញ​ដីកា​​បង្គាប់​ឱ្យ​នាំ​ខ្លួន​ឪពុក​ម្តាយ​ខាង​ប្រុស ​​កាលពីរសៀល​ថ្ងៃទី​២៦ វិច្ឆិកា ​ដោយ​ចោទ ពីបទ​ប្រើ​​ហិង្សា​​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ ។ ​

​បុរស​ជាកូន​ឈ្មោះ​​ម៉ូត សំអូន ​អាយុ​២៣​ឆ្នាំ ​នៅ​ភូមិ​ក្រសាំង ​ឃុំ​ទឹក​ជ្រៅ បាន​ប្រាប់​ឱ្យ​ដឹងថា ​ឪពុក​​ខ្លួន​​ឈ្មោះ​គង់ ម៉ូត អាយុ​៥៣​ឆ្នាំ ​និង​ម្តាយ​ឈ្មោះ​​អ៊ុក សន អាយុ​៥៤​ឆ្នាំ ​ត្រូវបាន​កម្លាំង​សមត្ថ​​​​ក​ិច្ច​​នាំខ្លួន​បញ្ជូន​​មក​សាលា​ដំបូ​ង​ខេត្ត ​នា​ល្ងាច​ថ្ងៃ​ទី​២៦ វិច្ឆិកា ​។ គេបាន​ចាត់​ទុក​​ថា នេះ​​គឺ​​ជា​រឿង​អយុត្តិធម៌​ ទើបរូបគេ​និង​ប្រពន្ធ​​ឈ្មោះ​នេត ស្រីល័ក្ខណ៍ ​អាយុ​១៩​ឆ្នាំ ​បាន​ជិះម៉ូតូ​មក​តាម​​មើល​រួម​​ទាំងបី​កូន​​តូច អាយុ​៧ខែ​​ម​ក​ជា​មួយ​​ផង​ដែរ ​។ ​ម៉ូត សំអូន​​ ​បាន​រំលឹក​ថា ​​​​រូបគេ​បាន​ស្រឡាញ់នាង​ស្រី​ល័ក្ខណ៍​ ​និង​ បាន​ឱ្យ​ឪពុក​ម្តាយ​ចូលទៅស្តី​ដណ្តឹង​ក៏​ត្រូវរ៉ូវ​គ្នា ​​​ហើយ​​បាន​ទៅ​​​ជួល​ម្ហូប​ការរួច​រាល់ ​លុះ​​​​ជិត​ដល់​​ថ្ងៃ​​ចូល​រោង​ការ​​ទៅ​ ហើយ​​បែរជា​ត្រូវ​ម្តាយខាង​ស្រី​ផ្តាច់កូន​ ដោយ​ក្រឡាស់​​ថាមិន​ឱ្យ​ទៅ​វិញ ​។ ​នៅ​ពេល​​​មាន​ហេតុ​ការ​ណ៍​បែបនេះ​កើត​ឡើង ​សូម្បី​តែ​លុយ​​កក់ថ្លៃ​ម្ហូប​ក៏​ត្រូវ​ឱ្យ​ទៅ​គេ​ទទេ ​ប៉ុន្តែ​​សំណាង​​ល្អ​​ដែលសំបុត្រ​​​ការមិន​ទាន់​​បាន​​បោះ​ហៅ​ភ្ញៀវ​ញាតិ​មិត្ត​ជិតឆ្ងាយ ​។ ​​ក្រោយ​មក​​​​នាង ស្រី​ល័ក្ខណ៍ ​​ជា​គូ​ដណ្តឹង​​បានរត​់​មក​ផ្ទះ​របស់​ខ្លួន​រហូ​​ត​​​​​២​លើក​ ហើយ​ត្រូវ​​​​ម្តាយ​នាងមក​តាម​យក​ទៅ​វិញ ​។ ទោះ​បី​ជា​​ម្តាយ​​ខាងស្រី​មក​តាម​បំបែក​យ៉ាង​ណាក្តី​​ ក៏​កូន​ស្រីដែល​ខ្លួន​​ស្រឡាញ់​​ បានរត់​មក​នៅ​ផ្ទះ​របស់ខ្លួន​​ដដែល​រហូត​មក​​ដល់​សព្វ​ថ្ងៃ ​ថែម​ទាំង​​រួម​រស់​ជា​ប្តី​-ប្រពន្ធ​​​​​រហូត​​បាន​កូន​​​ប្រុស​​តូច​ម្នាក់​ ​បច្ចុប្បន្ន​អាយុ​ជាង​៧ខែ​​ហើយ​តែ​ប្តី​-ប្រពន្ធ​គេ​មិន​បាន​រៀប​ការ​ទេ ​ដោយសារ​តែ​ស្ថាន​ការ​ណ៍​មេ​បា​ប្រែ​ក្រឡាស់​​បាត​ដៃ​ខ្នង​ដៃ។ ចំណែក​​​បុរស​ជា​ឪពុក​ ឈ្មោះ​គង់ ម៉ូត ដែល​​ត្រូវ​​​សមត្ថកិច្ច​ចាប់ខ្លួន ​ដាក់​​​ខ្នោះ​ជា​មួយ​​ប្រពន្ធ ​និយាយ​ថា​ កូន​ៗ​ស្រឡាញ់គ្នា​ បែរ​ជា​​ម្តាយ​ខាង​​ស្រី​មក​តាម​បំបែក​រហូត​​​៣​ទៅ​៤​លើក​ឯណោះ ​ហើ​យ​ចុង​ក្រោយ​មកតាម​វាយ​កូនស្រី​ឈ្មោះ​ស្រី​ល័ក្ខណ៍​​ ដល់​ចម្ការ​​​ស្វាយ​របស់​គាត់​ទៀតផង ។ ​​ដោយ​​ឃើញ​បែប​នេះ​គាត់​​​ក៏​បាន​ឃាត់​កុំ​ឱ្យ​ធ្វើ​​យ៉ាងដូច្នេះ ​លុះពេល​​​​ចេញ​​ផុតពី​ចម្ការ​​​គាត់ តាម​រក​​រឿង​គេនៅក្បែរ​​នោះ​ទៀត ​ថែម​ទាំង​​បានប្តឹង​គាត់​និងប្រពន្ធ​ថាបាន​ប្រើ​ហិង្សា​ដោយ​ចេតនា ​​។ ​តាម​ពិត​រូបគាត់​មិនបាន​វាយ​ដំ​ដូច​ម្តាយ​ខាងស្រី​បាន​ចោទ​ប្រកាន់​នោះ​ឡើយ សូម​រក​យុត្តិ​ធម៌​ជូន​ពួកគាត់​ទាំង​២​នាក់​​ប្តី​-ប្រពន្ធ​ផង។

​លោក​គង់ ច័ន្ទ​ខេមរិទ្ធ ចៅ​ក្រម​​ស៊ើុប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​ មាន​ប្រសាសន៍​​ប្រាប់​តាម​ទូរ​ស័ព្ទ​​​ថា ​កន្លងមក​រូបលោក​ធ្លាប់​​បាន​ចេញ​ដីកា​កោះហៅ ​មិន​ក្រោម​៣​ដង​​​ទេ ​តែ​ពីរនាក់​​ប្តី​-ប្រពន្ធ ​ខាងលើ​មិន​ចូលខ្លួន​មក​បំភ្លឺ ។ លុះ​​​ចុងក្រោយ​​នេះ​បាន​​ចេញដី​កា​បង្គាប់​ឱ្យនាំខ្លួន​​ដោយ​​ចោទ​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ ប្រព្រឹត្ត​កាល​ពី​ថ្ងៃទី​២៧ មីនា ​ឆ្នាំ​២០១២ នៅភូមិ​ក្រសាំង ​ឃុំ​ទឹក​ជ្រៅ ​ស្រុក​តំបែរ ។ ​ទោះ​បី​ជាបែប​ណា ​រហូត​មក​ដល់​រសៀល​ថ្ងៃទី​២៧ ​វិច្ឆិកា ​ពេល​ដែល​មាន​ការ​បំភ្លឺ ​ទើបដឹង​ថាមិន​មាន​ការ​​ពាក់​ព័ន្ធ ​​ហើយ​​រូបលោក​នឹង​សម្រេច​ឱ្យនៅ​ក្រៅ​ឃុំ ​ជាបណ្តោះ​អាសន្ន​ ព្រម​ទាំង​​​បន្ត​ស៊ើប​អង្កេត ។ បើ​ផ្អែក​​ទៅលើ​ច្បាប់​អាពាហ៍ពិពាហ៍​និង​គ្រួសារ​ កូនដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំឡើង ​​ទៅ​​មាន​សិទ្ធិ​​​តាម​ផ្លូវច្បាប់ ​ក្នុងការ​ជ្រើស​រើស​គូ​ស្រករ​របស់ខ្លួន​ដោយមិន​អាច​ទទួល​ការ​បង្ខិត​បង្ខំ​​​​ណាមួយ​​បាន​​ទេ ​។ ​ទោះ​បី​មិន​បាន​រៀប​ការ​ក៏គេ​មាន​​សិទ្ធិ​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​​នៅ ឃុំ​-សង្កាត់ បាន​ដែរ ​ដូច្នេះ​ម្តាយ​ខាង​ស្រី​ដែល​ប្រើ​សិទ្ធិ​ជា​ម្តាយ​បំបែក​បំបាក់​​កូន​នេះ ​គឺ​ខុស​ច្បាប់​​​ហើយ ៕​