ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​បង្ហាញ​ម្ហូប​អាហារ​ខ្មែរ​លើក​ទី​2 នៅ​ភូមិ​វប្ប​ធម៌​កម្ពុជា​ក្នុង​ក្រុង​សៀម​រាប​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​ក្នុង​កម្មវិធី​បង្ហាញ​ម្ហូប​អាហារ​ខ្មែរ​លើកទី​មួយដែល​មាន​អ្នក​ចូល​រួម​ជាង​៩.០០០​នាក់​ កាល​ពីខែ​មីនា​ឆ្នាំ​កន្លង​ទៅ​ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​ អង្គការ​ដើម្បីភាព​ញញឹម​នៃ​កុមារ (PSE) បានប្រកាសនូវ​កម្មវិធី​រាត្រី​សប្បុរស​ធម៌​បង្ហាញ​មុខ​ម្ហូប​ខ្មែរ​លើក​ទី​២​ ប្រចាំ​ឆ្នាំ​២០១៣​ នៅទីក្រុង​សៀម​រាប​ ។ ពិធី​បង្ហាញ​ម្ហូបអាហារ​ខ្មែរ​ នឹង​នាំ​មក​នូវ​

រាជ​ធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​ក្នុង​កម្មវិធី​បង្ហាញ​ម្ហូប​អាហារ​ខ្មែរ​លើកទី​មួយដែល​មាន​អ្នក​ចូល​រួម​ជាង​៩.០០០​នាក់​ កាល​ពីខែ​មីនា​ឆ្នាំ​កន្លង​ទៅ​ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​ អង្គការ​ដើម្បីភាព​ញញឹម​នៃ​កុមារ (PSE) បានប្រកាសនូវ​កម្មវិធី​រាត្រី​សប្បុរស​ធម៌​បង្ហាញ​មុខ​ម្ហូប​ខ្មែរ​លើក​ទី​២​ ប្រចាំ​ឆ្នាំ​២០១៣​ នៅទីក្រុង​សៀម​រាប​ ។ ពិធី​បង្ហាញ​ម្ហូបអាហារ​ខ្មែរ​ នឹង​នាំ​មក​នូវ​ម្ហូប​អាហារ​ពី បណ្តា​ខេត្ត​ចំនួន​១៦​ នៃព្រះ​រាជា​ណាចក្រ​កម្ពុជា។​

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃទី​២៦​ វិច្ឆិកា​ នៅ​ទីស្តីការក្រសួង​ លោក​ទិត​ ចន្ថា​ រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍​ មាន​ប្រសាសន៍​ថា ការ​បង្ហាញ​នូវ​ម្ហូប​អាហារ​បែប​ប្រពៃណី និង​ម្ហូប​អាហារ​នា​ពេល​បច្ចុប្បន្ន​ជា​ឱកាស​តែ​មួយ​គត់​ដើម្បីបាន​ភ្លក់​ស្នាដៃ​នៃ​កេរ្តិ៍​ដំណែល​របស់​ខ្មែរ​ដែល​បាន​បាត់​បង់​ និង​កប់​ទុក​ជា​យូរ​មក​ហើយ​។ បុ៉ន្តែ​ព្រឹត្តិ​ការណ៍​នេះ​មិន​មែន​មាន​តែ​ម្ហូប​អាហារ​តែ​បុ៉ណ្ណោះ​ទេ​ បុ៉ន្តែ​កម្មវិធី​នេះ​ក៏​នឹង​មាន​សិល្បករ​ សិល្បការិនី​ជា​ច្រើន​រូប​សម្តែង​នៅ​លើ​វេទិកា​តន្ត្រី​ របាំ​បុរាណ​ ការ​បង្ហាញ​ម៉ូដ​​សក់ និង​ម៉ូដ​សម្លៀក​បំពាក់​ផង​ដែរ ។​

លោក​ទិត​ ចន្ថា​ បានបញ្ជាក់​ថា​ ព្រឹត្តិ​ការណ៍​នេះ​យើង​ធ្លាប់​រៀបចំ​ម្តង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​ទៅ​នៅ​រាជ​ធានី​ភ្នំពេញ​ ដែល​មានអ្នក​ចូលរួម​ប្រមាណ​ជិត​មួយ​ម៉ឺន​នាក់ ។​ លោក​បន្ថែម​ថា​ ការ​រៀបចំ​ពិព័រណ៍​ម្ហូប​អាហារ​នេះ​វា​មិន​គ្រាន់​តែ​ជា​ការ​លើក​តម្កើង​មុខ​ម្ហូប​ខ្មែរ​បុ៉ណ្ណោះ​ទេ​ បុ៉ន្តែ​វា​មាន​ន័យ​ដ៏​ជ្រាល​ជ្រៅ​ក្នុង​ការអភិវឌ្ឍ​មុខ​ម្ហូប​ខ្មែរ​ និងការ​ជួយ​ស្វែង​រក​វិធី​ដើម្បី​ជួយ​ដល់​ប្អូន​ៗ​កុមារ​ដែល​មានជីវភាព​ក្រី​ក្រ ។​