ខេត្តបាត់ដំបង៖ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា ក្រុមគយចល័តបានស្ទាក់ចាប់រថយន្តម៉ាកឡិចស៊ីស RX 300 មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2M-9336 កាលពីវេលាម៉ោងប្រហែលជាង១០ព្រឹកថ្ងៃទី ២៧ វិច្ឆិកា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំអូរតាគី ស្រុកថ្មគោល ក្រោយពីសង្ស័យថា រថយន្តនេះមានដឹកទំនិញមិនប្រក្រតី ។ ប៉ុន្តែ បន្ទាប់ពីធ្វើការឆែកឆេរ បែរជារកឃើញកាំភ្លើងធុនទំនើបៗចំនួន១៨ដើម ដែលគេសង្ស័យថា ជាកាំភ្លើងយន្តដែលមានប្រភេទខុសៗគ្នា និងមានគុណភាពល្អ ១០០% មានទាំងគ្រាប់ក្នុងប្រអប់ដោយឡែកៗផង ។
ប្រភពដដែលបានបញ្ជាក់ថា រថយន្តនេះចេញពីក្រុងប៉ោយប៉ែត ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដែលអ្នកបើកបរជនជាតិខ្មែរ ឯអ្នករួមដំណើរ២នាក់ដែលជាម្ចាស់កាំភ្លើង គឺជាជនជាតិវៀតណាម ។ ទាំងរថយន្ត ទាំងមនុស្ស និងកាំភ្លើងត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តហើយ ហើយមន្ត្រីជំនាញបាននិងកំពុងសាកសួរផងដែរ ៕
ចែករំលែកព័តមាននេះ