ខេត្តស្វាយរៀង ៖ បុរសវ័យជាង៥០ឆ្នាំម្នាក់ បានសម្រេចចិត្តចង.កធ្វើអត្តឃាត ស្លាប់ចោលប្រពន្ឋកូន ដោយសារតូចចិត្តមានជំងឺប្រចាំកាយ ហើយជីវភាពក្រីក្រទើបគិតខ្លីបញ្ចប់ជីវិតបែបនេះ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២១ វិច្ឆិកា ២០១៣ នៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ។ បុរសគិតខ្លីឈ្មោះ នាង សារ៉ុន អាយុ៥៨ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិកើតហេតុ ។
បើតាមសមត្ថកិច្ចប្រាប់ឱ្យដឹងថា នៅថ្ងៃកើតហេតុ ប្រពន្ឋកូនទៅមើលស្រែ ទុកឱ្យបុរសជាប្តី ដេកនៅក្នុងផ្ទះម្នាក់ឯង ។ ពេលប្រពន្ឋកូនត្រឡប់មកពីស្រែវិញ មិនឃើញប្តីនៅក្នុងផ្ទះ ក៏អើតមើលទៅក្នុងបន្ទប់ដេក ស្រាប់តែឃើញប្តីចង.កស្លាប់បាត់ទៅហើយ ៕
ចែករំលែកព័តមាននេះ