ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​បុរស​5នាក់​បញ្ជូន​ទៅ​តុលាការ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​

10 ឆ្នាំ មុន

ខេត្ដ​សៀមរាប​ ៖ សមត្ថកិច្ច​កង​រាជអាវុធ​ហត្ថ​ខេត្ដ​ បាន​បង្ក្រាប​ករណី​ចែក​ចាយ​ និង​ប្រើ​ប្រាស់គ្រឿង​ញៀន​មួយ​កន្លែង​ ខណៈ​ពួក​គេ​កំពុង​លក់​តាម​ដង​ផ្លូវ​សាធារណៈ​ដោយ​ឃាត់ខ្លួន​បាន​បុរស​៥​នាក់​ កាល​ពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​២១​ វិច្ឆិកា​ ស្ថិត​នៅ​ចំណុច​ភូមិ​វាល​ សង្កាត់​សំបូរ​ក្រុង​សៀមរាប​ ។​

ខេត្ដ​សៀមរាប​ ៖ សមត្ថកិច្ច​កង​រាជអាវុធ​ហត្ថ​ខេត្ដ​ បាន​បង្ក្រាប​ករណី​ចែក​ចាយ​ និង​ប្រើ​ប្រាស់គ្រឿង​ញៀន​មួយ​កន្លែង​ ខណៈ​ពួក​គេ​កំពុង​លក់​តាម​ដង​ផ្លូវ​សាធារណៈ​ដោយ​ឃាត់ខ្លួន​បាន​បុរស​៥​នាក់​ កាល​ពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​២១​ វិច្ឆិកា​ ស្ថិត​នៅ​ចំណុច​ភូមិ​វាល​ សង្កាត់​សំបូរ​ក្រុង​សៀមរាប​ ។​

យោង​តាម​បទ​បញ្ជា​របស់​លោក​ឧត្ដម​សេនីយ៍​ត្រី​ ម៉ន​ សាម៉ុន​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ដ​ បាន​ឱ្យ​កម្លាំង​ការិយាល័យ​ស្រាវ​ជ្រាវ​គ្រឿង​ញៀន​នៃ​មន្ទីរ​ស្រាវជ្រាវ​យុត្ដិធម៌​ចំនួន​៥​នាក់​ ដឹក​នាំ​ដោយ​លោក​វរសេនីយ៍​ឯក​ ស្រី​ យូរ៉ា​ មេ​បញ្ជា​ការ​រង​កង​រាជអាវុធហត្ថ​ខេត្ដ​ និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​ និង​យុត្ដិធម៌​និង​ដឹក​នាំ​សម្រប​សម្រួល​នីតិវិធី​ដោយ​លោក​ ទី​ សុវិន​ថាល់​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​ ចុះ​បង្ក្រាប់​ករណី​ចែក​ចាយ​ និងប្រើប្រាស់​គ្រឿង​ញៀន​មួយ​កន្លែង​ និង​ឈាន​ដល់​ការ​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ចំនួន​៥​នាក់​ ។​

ជន​ទាំង​៥​នាក់​នេះ​មាន​១-​ឈ្មោះ​ នង​ សិទ្ធិ​គុណ​ ភេទប្រុស​ អាយុ​ ២៥​ឆ្នាំ​ មុខ​របរ​មិន​ពិត​ប្រាកដ​ ស្នាក់​នៅ​ភូមិ​ស្ល​ក្រាម​ សង្កាត់​ស្លក្រាម​ ក្រុង​សៀមរាប​ (អ្នក​ជួញ​ដូរ​ជា​បង​ធំ​) ២-​ឈ្មោះ​ ស្រេង​ ង៉ា​ ភេទប្រុស​ អាយុ​ ២៨​ឆ្នាំ​ មុខ​របរ​មិន​ពិត​ប្រាកដ​ រស់​នៅ​ភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​ (អ្នក​ជួញដូរ​) ៣-​ឈ្មោះ​ សែម​ ចាន់​ថន​ ភេទប្រុស​ អាយុ​ ២១​ឆ្នាំ​ មុខ​របរ​មិន​ពិត​ប្រាកដ​ រស់​នៅ​ភូមិ​ខ្វៀន​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​ (អ្នក​ជួញ​ដូរ​) ៤-​ឈ្មោះ​ សាន្ដ​ ទី​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ មុខ​របរ​មិន​ពិត​ប្រាកដ​ ស្នាក់​នៅ​ភូមិ​អំពិល​ សង្កាត់​សំបូរ​ ក្រុង​សៀម​រាប​ (អ្នកជួញ​ដូរ​) និង​៥-​ឈ្មោះ​ ផត់​ សុផាត​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​ មុខ​របរ​មិន​ពិត​ប្រាកដ​ រស់​នៅ​ភូមិ​វាល​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​ ។