ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្ទាវ​ ២ក្រុម​ ចេញ​ពី​ស៊ី​ផឹក​ដេញ​វាយ​គ្នា​ប្រសាច​ពេញ​ផ្លូវ​ជាតិ​លេខ​៦A​​ ​​របួស​ ៣នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ក្មេង​ស្ទាវ​ ២ក្រុម​ ដែល​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជា​ ១០​នាក់​ នាំ​គ្នា​ចូល​ទៅ​ស៊ី​ផឹក​នៅ​ហាង​តា​ចារ​ ម្តុំ​គល់​ស្ពាន​ព្រែក​​តា​សេក​ លុះ​ស្រវឹង​បាន​ទាស់​សម្តី​គ្នា​ចេញ​មក​វិញ​ ក៏​ដេញ​វាយ​គ្នា​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​A បណ្តាល​​​មនុស្ស​​ ៣នាក់​ ​ជិះ​ម៉ូតូ​​ធ្លាក់​ជង្ហុក​រង​របួស​ដឹក​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​។

ហេតុ​ការណ៍​ក្រុម​ក្មេង​ស្ទាវ​ដេញ​វាយ​គ្នា​តាម​ផ្លូវ​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៥ និង​ ៣០​នាទី រសៀល​​ថ្ងៃទី​២០​ វិច្ឆិកា​ ២០១៣​ ចំណុច​មុខ​វត្ត​ព្រែក​លាភ​ សង្កាត់​ព្រែក​លាភ​ ខណ្ឌ​ឫស្សី​កែវ​។ ជន​រង​គ្រោះ​ឈ្មោះ​ ១. ឡេង​ យ៉ា​ អាយុ​ ២៣​ឆ្នាំ​ ភេទ​ស្រី​ ២. រ៉ុម​ លីន​ អាយុ​ ២១​ឆ្នាំ​ ភេទ​ស្រី និង​ ៣.ឈ្មោះ​ រ៉ា​ ស័ក្តិ​ អាយុ​ ២០​ឆ្នាំ​ ភេទ​ប្រុស​ អ្នក​ទាំង​៣​ ជិះ​ម៉ូតូ​ជា​មួយ​គ្នា​ រង​របួស​រលាត់​ដៃ​ជើង​។

ភ្លាមៗ​ សមត្ថ​កិច្ច​បាន​ឃាត់​បាន​យុវជន​ ២នាក់​ រួម​ទាំង​ម៉ូតូ​ ១គ្រឿង​ បញ្ជូន​ទៅ​ធ្វើ​ការ​សាក​សួរ​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ព្រែក​លាភ​៕