ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មាន​​ជម្លោះ​ជាមួយ​​ប្រពន្ធ បុរស​​ជាប្តី​គិត​​ខ្លី​ផឹក​ថ្នាំ​​កណ្តុរ​ប៉ង​​សម្លា.ប់​ខ្លួន​​​ពេទ្យ​ជួយ​​ទាន់​

10 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ បុរស​​​ម្នាក់​​បាន​ត្រូវ​ក្រុម​គ្រួសារ​​ដឹក​បញ្ជូន​​ទៅ​កាន់​មន្ទី​រ​ពេទ្យ​​បង្អែក​ខេត្ត​ជា​បន្ទាន់​ ដើម្បី​ឱ្យ​ក្រុម​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ​ បន្ទាប់​ពី​បុរស​រូប​នោះ​​ផឹក​ថ្នាំ​បំពុល​កណ្តុរ​អស់​​៥​កញ្ចប់​​​ដោយ​សារ​​ខឹង​​ប្រពន្ធ​​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៩​និង​០៥​នាទី​ព្រឹក ថ្ងៃ​ទី​១៩​ វិច្ឆិកា ​នៅ​ក្នុងភូមិ​​ស្រឡាង​ ឃុំ​ស្វាយ​ជ្រំ​ ស្រុក​រលា​ប្អៀរ​​ ។

ខេត្ត​កំពង់​ឆ្នាំង​ ៖ បុរស​​​ម្នាក់​​បាន​ត្រូវ​ក្រុម​គ្រួសារ​​ដឹក​បញ្ជូន​​ទៅ​កាន់​មន្ទី​រ​ពេទ្យ​​បង្អែក​ខេត្ត​ជា​បន្ទាន់​ ដើម្បី​ឱ្យ​ក្រុម​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ​ បន្ទាប់​ពី​បុរស​រូប​នោះ​​ផឹក​ថ្នាំ​បំពុល​កណ្តុរ​អស់​​៥​កញ្ចប់​​​ដោយ​សារ​​ខឹង​​ប្រពន្ធ​​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៩​និង​០៥​នាទី​ព្រឹក ថ្ងៃ​ទី​១៩​ វិច្ឆិកា ​នៅ​ក្នុងភូមិ​​ស្រឡាង​ ឃុំ​ស្វាយ​ជ្រំ​ ស្រុក​រលា​ប្អៀរ​​ ។​ ស្ត្រី​​ឈ្មោះ លី ធា អាយុ​​៣៧​ឆ្នាំ​​ ត្រូវ​ជា​​ប្រពន្ធ​​​បុរស​រូប​នេះ​រៀប​រាប់​​ថា​ ប្តី​គាត់​​ឈ្មោះ​​​ ឯម​ ធឿន អាយុ​៣៥​ឆ្នាំ​​ ជា​កសិករ​​ មាន​កូន​៤​នាក់​ក្នុង​បន្ទុក ។ ​មុន​ពេល​កើត​ហេតុ​​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ វិច្ឆិកា គាត់​និង​ប្តី​​បាន​ឈ្លោះ​ប្រកែក​​គ្នា​បន្តិច​​​បន្តួ​ច​​ពី​រឿង​​លុយ​កាក់ ។​​ ​

ក្រោយ​ពី​ឈ្លោះ​ប្រកែក​​គ្នា​រួច​​ ពួក​គាត់​ទាំង​២​នាក់​​ប្តី​ប្រពន្ធ​បាន​បែក​គ្នា​​ទៅ​ធ្វើ​ការងារ​រៀងៗ​ខ្លួន ស្រាប់​តែ​មួយ​សន្ទុះ​​ក្រោយ​មក​​​មាន​គេ​រត់​មក​ប្រាប់​​ថា ប្តី​​របស់​គាត់​បាន​ក្អួត​​ចង្អោរ​យ៉ាង​ខ្លាំង​​ខុស​សព្វ​ដង​ ។ ពេល​នោះ​រូប​គាត់​ជា​ប្រពន្ធ​បាន​រត់​មក​សួរ​នាំ​ទើប​ដឹង​ថា​​ប្តីរ​បស់​គាត់​បាន​ផឹក​ថ្នាំ​បំពុល​កណ្តុរ​​អស់​៥​កញ្ចប់​ ហើយ​ភ្លាម​ៗ​នោះ​​​ដែរ​​​ រូប​គាត់​និង​សាច់​ញាតិ​បាន​ដឹក​​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​​​នៅ​ម៉ោង​១០​ព្រឹក​ ដើម្បី​ឱ្យ​ក្រុម​​គ្រូ​ពេទ្យ​​ជួយ​សង្គ្រោះ​ជីវិត​ ។​

​ក្រោយ​ពី​ការ​​ជួយ​សង្គ្រោះ​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​​ពី​សំណាក់​គ្រូ​ពេទ្យ​បង្អែក​ខេត្ត​ ដែល​បាន​បញ្ចូល​​ទឹក​ទៅ​ក្នុង​ក្រពះ​ដើម្បី​លាង​ជាតិ​ពុល​​​រួច​មក​ ទើប​បុរស​រង​គ្រោះ​​​បាន​ដឹង​ខ្លួន​​ធូរ​ស្រាល​ឡើង​វិញ​ ប៉ុន្តែ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​​ពិនិត្យ​តាម​ដាន​​​នៅ​ឡើយ​​ ៕