ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចគាស់យកខោអាវកីឡាចំនួន៦០០ឈុតក្នុងផ្សាររ៉ា កាលពីវេលាទៀបភ្លឺថ្ងៃទី១៨ វិច្ឆិកា ២០១៣ ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះអៀម អូន អាយុ៣៤ឆ្នាំ និងម្នាក់ទៀតឈ្មោះឈឿន ង៉ាវ អាយុ១៩ឆ្នាំ ។ ការចាប់ខ្លួននេះ ដោយយោងតាមពាក្យបណ្តឹងរបស់ឈ្មោះមិត សុភាព អាយុ៣៦ឆ្នាំ ជាអាជីវករនៅផ្សាររ៉ាខាងលើនោះ ។
ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅល្ងាចថ្ងៃនេះ ។
ចែករំលែកព័តមាននេះ