រាជធានីភ្នំពេញ ៖ កម្មករសំណង់ និងកម្មកររោងចក្រ៥នាក់ រួមទាំងមេការសំណង់២នាក់ទៀត ត្រូវនគរបាលប៉ុស្តិ៍ចោមចៅធ្វើការឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីពួកគេយកដុំឥដ្ឋគប់បែកកញ្ចក់រថយន្តកូរ៉េ១គ្រឿងនៅក្នុងដីឡូត៍វាល កាលពីវេលាម៉ោង១១ និង៤៥នាទីយប់ថ្ងៃទី១៣ វិច្ឆិកា ២០១៣ ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពបានឱ្យដឹងថា ជនបង្កទាំង៥នាក់មាន១-ឈ្មោះប៊ុន អាយុ២៤ឆ្នាំ ជាកម្មករសំណង់, ២-ឈ្មោះបែង អាយុ២១ឆ្នាំ ជាងសំណង់, ៣-ឈ្មោះឈួយ សីហា អាយុ២៥ឆ្នាំ ជាកម្មកររោងចក្រ, ៤-ឈ្មោះសុខា អាយុ២០ឆ្នាំ ជាកម្មកររោងចក្រ និង៥-ឈ្មោះយួន សោភា អាយុ២១ឆ្នាំ ជាកម្មកររោងចក្រ ។
នៅមុនពេលកើតហេតុឈ្មោះប៊ុន បានហៅមិត្តភក្តិមកផឹកនៅក្នុងការដ្ឋានដែលកំពុងសាងសង់មិនទាន់រួច ដោយផឹកជុំគ្នាចំនួន៥នាក់ ហើយទិញស្រា៥ដប ក្លែមជាមួយប្រហិតចៀន និងស្វាយខ្ចី អង្គុយផឹកនៅជាន់ទី១ ខណៈពេលផឹកស្រាជិតអស់ហើយ ស្រាប់តែយកដុំឥដ្ឋគប់ទៅលើកញ្ចប់រថយន្តរបស់អ្នកប្រហិតចៀនបណ្តាលឱ្យបែកកញ្ចក់ផ្ទាំងខាងមុខតែម្តង ។
ចែករំលែកព័តមាននេះ