ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរចា​​ជាង​៣​​ម៉ោង ជំនួប​​ក្រុមការ​ងារ​​ប​ក្ស​ទាំង​២​​មិ​ន​បាន​​ទទួល​​ផ្លែ​ផ្កា​ តែ​សន្យា​​ជួប​គ្នា​​បន្ដ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​​​​ គ្មាន​អ្វីប្រែ​ប្រួល​​​​ទេ ​សម្រាប់​ការ​គ្រោង​ទុក​​​​ក្នុងការ​ចរចា​​​គ្នា​រវាង​ក្រុម​​បច្ចេក​ទេស​​​របស់គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះជាតិ​ ដើម្បី​ឈាន​​ដល់ជំនួប​​​ថ្នាក់​ដឹក​នាំ​កំពូល​​​សា​ជា​ថ្មី​​រវា​ង​គណ​បក្ស​​​ទាំង​​២​​ក្នុង​ការ​ដោះ​ស្រាយ​​បញ្ហា​​​នយោបាយ​​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​​ ។

រាជធានី​ភ្នំពេញ​៖​​​​ គ្មាន​អ្វីប្រែ​ប្រួល​​​​ទេ ​សម្រាប់​ការ​គ្រោង​ទុក​​​​ក្នុងការ​ចរចា​​​គ្នា​រវាង​ក្រុម​​បច្ចេក​ទេស​​​របស់គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះជាតិ​ ដើម្បី​ឈាន​​ដល់ជំនួប​​​ថ្នាក់​ដឹក​នាំ​កំពូល​​​សា​ជា​ថ្មី​​រវា​ង​គណ​បក្ស​​​ទាំង​​២​​ក្នុង​ការ​ដោះ​ស្រាយ​​បញ្ហា​​​នយោបាយ​​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​​ ។ ​​​ទោះ​ជា​យ៉ាង​ណា ​ជំនួប​ពិភាក្សា​​ដែល​​ចំណាយ​ពេល​​​ជាង​​៣ម៉ោង​​​​​រវាង​ក្រុម​​​ការ​ងារ​​​បច្ចេក​ទេស​​​របស់​គណ​បក្ស​​ទាំង​២​ មិន​ទទួល​​បាន​​ផ្លែផ្កា​​អ្វី​​ជាការ​​គួរ​ឱ្យ​​កត់​សម្គាល់​​សម្រាប់ការ​ដោះ​ស្រាយ​​​បញ្ហា​នយោ​បាយ​​​​ដែល​ជាការ​​​ទាម​ទារ​របស់​​​គណ​បក្ស​សង្គ្រោះជាតិ​​​ដែល​លើក​ឡើង​​ថា​ គោរ​ព​តាម​ឆន្ទៈ​​ប្រជា​ពលរដ្ឋ​​​​នោះ​​​ឡើយ ។​

​ថ្លែង​ក្នុង​​សន្និសីទ​​​សារ​ព័ត៌​មាន​​​ក្រោយ​​ពី​​ចប់​​ជំនួប​ចរចា​​​គ្ន​ា​​​នា​ព្រឹក​​ថ្ងៃទី​​​៥ វិច្ឆិកា ​​​នៅ​វិមា​ន​រដ្ឋ​សភា​​ ​​​លោក យឹម ​ សុវណ្ណ​ អ្នក​នាំ​ពាក្យ​​គណ​បក្ស​​​​​​ស​ង្គ្រោះជាតិ​​បាន​លើកឡើង​​ថា ជំនួប​រវាង​​​​ក្រុម​ការ​ងារ​បច្ចេក​ទេស​គណ​បក្ស​ទាំង​ពីរ​​​​បាន​ពិភាក្សា​​គ្នា​អំពី​​ការ​ងារ​បោះ​ឆ្នោត​​​ ។ ការ​ជជែក​​​គ្នា​​ថ្ងៃ​នេះ ក្រុម​បច្ចេក​ទេស​​មិនអាច​​អារកាត់​ថា​​យ៉ាង​​​ណា​នោះទេ ​គឺ​ក្រុម​​ការ​ងារ​នឹង​​​យក​រាល់​​ការ​ជជែក​គ្នា​នេះ​ជូន​ថ្នាក់​​ដឹក​នាំ​កំពូល​​​ ។ ទោះបី​​ជា​​មិន​​ទាន់​​​ទទួល​បាន​​លទ្ធ​ផល​យ៉ាង​ណា​​​​​ក្ដី​ ​ក៏​​ក្រុម​ការ​ងារ​បច្ចេក​ទេស​​គណ​បក្ស​​ទាំង​ពីរ​​នឹង​ជួបគ្នា​​លើក​ក្រោយ​ទៀត​​ នៅ​ថ្ងៃ​ខាង​មុខ​​ឆាប់​ៗនេះ ។ ​​​លោក ព្រុំ សុខា​​ រដ្ឋ​លេខាធិការ​​ក្រសួង​មហ​ា​ផ្ទៃ ​និង​ជា​ប្រធាន​​​ក្រុម​​​ការ​ងារ​បច្ចេកទេស​​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​​​​បាន​​ថ្លែង​​​​ថា ជំនួប​​​ចរចា​គ្នា​​រវា​ង​ក្រុម​បច្ចេកទេស​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​​​​​​ និងគណ​បក្ស​សង្គ្រោះជាតិ​​​នេះ​បាន​ពិភាក្សា​​​គ្នា​លើ​កិច្ច​ការ​មួយ​ចំនួន ។ ​ពិសេស​​នោះ​ផ្អែក​​លើ​​ការ​ឯក​ភាព​​​គ្នា​លើ​ចំណុច​​​ដែលបាន​​​ឯក​ភាព​​គ្នា​​ក្នុង​កិច្ច​ប្រជុំ​​ថ្នាក់​ដឹក​នាំ​​កំពូល​​កាល​ពី​​ថ្ងៃទី​​​១៦ ​កញ្ញា ​​កន្លង​​​មក​ ។ ​លោក ព្រុំ​​ សុខា ​បន្ត​ថា ​កិច្ច​ពិភាក្សា​​​នៅ​ថ្ងៃ​នេះ​​​ក្រុម​បច្ចេកទេស​​​​គណ​បក្ស​ទាំង​​ពីរ​​​មិន​បាន​ឯក​ភាព​​​គ្នា​អ្វី​​មួយនោះទេ ​ហើយ​ក្រុម​​បច្ចេក​ទេស​​ទាំង​ពីរ​​បាន​សន្យា​​នឹង​ជួប​ពិភាក្សា​​​គ្នា​នៅ​​ពេល​ឆាប់​ៗ​​ខាង​មុខ​ ។ ​​ទោះបី​​ជា​ក្រុម​បច្ចេក​ទេស​​ជួប​ពិភា​ក្សា​​​គ្នា​​យ៉ាង​ណា​ក្ដី​ ​​​​​​មិន​អាច​សម្រេច​​​​រឿង​​​នយោ​បាយ​​ចុងក្រោយ​ជំនួស​​​ថ្នាក់​ដឹក​នាំ​​​បាន​ដែរ ។

យើង​គ្រាន់​​តែ​ជួបគ្នា​​ ​ជជែកគ្នា​​​​លើ​លទ្ធ​​ភាព​បច្ចេក​ទេស​​​ប៉ុណ្ណោះ​ ដូច្នេះ​​ទោះ​បី​​ជា​​របៀប​វារៈ​​​របស់​តំណាង​​​​គណ​បក្ស​ទាំង​ពីរ​​​​លើក​​យក​​មក​លាត​ត្រដាង​​យ៉ាង​ណា​ក្ដី​ ចុង​​ក្រោយ​​នោះ​​ត្រូវ​សម្រេច​​ដោយ​ថ្នាក់​​ដឹក​នាំ​ទាំង​​ពីរ​​ដដែល​​ ។ ​​ពេល​នេះ​​យើង​​​​បាន​លើក​យក​របៀប​វារៈ​​​មួយ​ដែល​​ថ្នាក់​​​ដឹក​នាំ​កំពូល​​បាន​ឯក​ភាព​​​គ្នា ​​គឺ​​​កំណែទម្រង់​​​​ការ​​បោះ​ឆ្នោត​​នៅ​ពេល​​ខាង​មុខ ។​​ ​លោក​ ព្រុំ សុខា​ បញ្ជាក់​ថា​​ ការ​ជជែក​គ្នា​នេះ​​​បន្ទាប់​​ពី​ថ្នាក់​ដឹក​នាំ​​គណ​បក្ស​ទាំង​២​បាន​​​ស្នើ​​ឱ្យ​​​ក្រុម​បច្ចេក​ទេស​​ជួប​គ្នា​​ ហើយ​​ការ​ជួប​គ្នា​នេះ​​​យក​អ្វី​ដែល​ថ្នាក់​ដឹក​នាំ​ពិភាក្ស​ា​ និង​ឯក​ភាព​​ និង​អ្វី​ដែល​មិន​ទាន់​ឯក​ភាព​គ្នា​មក​ជជែក​​​គ្នា​តែ​ប៉ុណ្ណោះ។ ​ការ​ជជែក​គ្នា​រវាង​​​ក្រុម​បច្ចេក​ទេស​មិន​បាន​ជជែក​គ្នា​ពី​រឿង​​បោះ​ឆ្នោត​ទេ​ ព្រោះ​ថា​ កាល​ប្រជុំ​ថ្នាក់​កំពូល​​បាន​ជជែក​គ្នា​រួច​ហើយ​​​​ យើ​ង​និយាយ​តែ​ការ​កែ​ទម្រង់​​​ការ​បោះ​ឆ្នោត​​ ។ កំណែ​ទម្រង់​​ការ​បោះ​ឆ្នោត​​​មាន​ច្រើន​ ប៉ុន្តែ​​​យើង​​មិន​បាន​​លើក​យក​​មក​​ជជែក​​គ្នា​​ទំាង​អស់​ទេ ​ហើយ​ប្រសិន​​បើ​ក្រុម​បច្ចេក​ទេស​រក​ឃើញ​ចំណុច​រួម​នោះ យើង​នឹង​ពិភាក្សា​​តាម​​ក្រោយ​​ ។ ទោះបី​ជា​យ៉ាង​ណា​ក្តី​​​​ លោក​ព្រំុ សុខា មិន​អាច​បញ្ជាក់​ពី​ចំណុច​ដែល​​គ្រោង​​នឹង​​លើក​យក​​មក​ពិភាក្សា​រវាង​​ក្រុម​បច្ចេក​ទេស​​នៅ​​​​​លើក​ក្រោយ​​​​ទេ ។​ ​លោក យឹម សុវណ្ណ​ ​បាន​លើក​ឡើង​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​​​​បាន​ដាក់​នូវ​របៀប​វារៈ​ចំនួន​៣ ​គឺ​ទី​១-​ការ​រៀប​ចំ​គណៈ​កម្ម​ការ​ស្វែង​រក​ការ​ពិត​​​​សម្រាប់​ម្ចាស់​ឆ្នោត​​ដើម្បី​ឈាន​ទៅ​កែ​ទម្រង់​​ការ​បោះ​ឆ្នោត​​ ។ ទី​២-​គណ​បក្ស​សង្គ្រោះ​ជាតិ​​​ទាម​ទារ​ឱ្យ​ថ្នាក់​​ដឹក​នាំ​​ គ.ជ.ប ​​លាលែង​ពី​តំណែង​របស់​​ខ្លួន​​ និង​ទី​៣​-​ទាម​ទារ​ឱ្យ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​​ឆ្នោត​​តាម​អនុ​សាសន៍​របស់​​អង្គ​ការ​សហ​ប្រជា​ជាតិ​​​ និង​​អង្គ​ការ​សង្គម​ស៊ី​វិល ។​

​លោក យឹម សុវណ្ណ​ បញ្ជាក់​ថា​ ទោះ​​បី​ជា​ភាគី​ម្ខាង​មាន​​លើក​យក​​បញ្ហា​មក​បញ្ជាក់​​​​យ៉ាង​ណា​ក៏​ដោយ​​​​ ក៏​ភាគី​ម្ខាង​ទៀត​​មិន​ចាប់​អារម្មណ៍​​ បែរ​ជា​លើក​​​បញ្ហា​ផ្សេង​មក​ពិភាក្សា​​ វា​ប្រៀប​ដូច​មិន​ស៊ី​គ្នា​ ។ យ៉ាង​ណា​ក៏​ដោយ​​​ សេច​ក្តី​សម្រេច​​ក្នុង​​កិច្ច​ពិភាក្សា​មាន​ពីរគឺ​​​ ទី​១​-​​ពិភាក្សា​កម្រិត​នយោបាយ​​​​​ និង​ទី​២-​កម្រិត​បច្ចេក​ទេស​ ។ កម្រិត​នយោ​បាយ​អាច​ដោះ​ស្រាយ​មាន​តែ​ថ្នាក់​ដឹក​​នាំ​កំពូល​ទើប​អាច​ដោះ​ស្រាយ​បាន​ ហើយ​កម្រិត​បច្ចេក​ទេស​វិញ​ ក្រុម​បច្ចេក​ទេស​បាន​លើក​នូវ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ដែល​ទាក់​ទង​​នឹង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ ។ ​​លោក​ យឹម​ សុវណ្ណ​ លើក​ឡើង​ថា​ ចំណុច​នយោ​បាយ​ដែល​ត្រូវ​ដោះ​ស្រាយ​នោះ​ គឺ​ការ​កែ​ទម្រង់​ស្ថាប័ន​ជាតិ​សំខាន់​ៗ​របស់​រដ្ឋ​ ប៉ុន្តែ​ប្រសិន​បើ​យើង​សិក្សា​ពី​របៀប​កែ​ទម្រង់​ឱ្យ​សីុ​ជម្រៅ​នោះ​វា​នឹង​ចូល​ក្នុង​រឿង​បច្ចេក​ទេស​ ។ ក្រោម​ការ​សួរ​ពី​​អ្នក​សារ​ព័ត៌​មាន​ថា ​តើ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​គោល​ការណ៍​អ្វី​ក៏​ដូច​ជា​សមា​ស​ភាព​ក្នុង​​​កំណែ​ទម្រង់​ស្ថាប័ន​យា៉ង​ណា​នោះ? និង​ការ​ដាក់​របៀប​វារៈ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​សម្រេច​បាន​យា៉ង​ណា​​ ក្នុង​កិច្ច​ពិភាក្សា​​​​​នោះ​ ​? លោក​ យឹម​ សុវណ្ណ​ បាន​លើក​ឡើង​ថា​ ការ​ជជែក​គ្នា​មាន​កន្លែង​ទទួល​​យក​បាន​ និង​ទទួល​យក​​មិន​បាន​ ហើយ​ការ​បញ្ចូល​​សមាស​ភាព​​ក្នុង​ការ​កែ​ទម្រង់​ស្ថាប័ន​រដ្ឋ​នោះ​ លោក​ យឹម​ សុវណ្ណ​ មិន​បាន​ប្រាប់​ឱ្យ​ដឹង​ច្បាស់​​​​ទេ​ គ្រាន់​តែ​លើក​ឡើង​ថា​ ទុក​ឱ្យ​ថ្នាក់​ដឹក​នាំ​កំពូល​ជា​អ្នក​សម្រេច​ ។ លោក​​​យឹម​ សុវណ្ណ​ បាន​ឱ្យ​ដឹង​ថា​ ការ​ជជែក​គ្នា​របស់​ក្រុម​បច្ចេក​ទេស​គណ​បក្ស​ទាំង​ពីរ​មិន​បាន​ជជែក​គ្នា​ពី​ការ​ប្រជុំ​សភា​​​ទេ​ ហើយ​លោក​បាន​ប្រកែក​ និង​ប្រកាន់​ជំហរ​ថា​ ដរាប​ណា​មិន​ទាន់​មាន​ផែន​ការ​ និង​សកម្ម​ភាព​ច្បាស់​លាស់​នោះ​គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​ចូល​ប្រជុំ​សភា​ជា​ដាច់​ខាត​ ។

លោក​ ព្រុំ សុខា​ បញ្ជាក់​ថា​ ជំនួប​ចរចា​គ្នា​អស់​រយៈ​ពេល​ជាង៣​ម៉ោង​នេះ​ មិន​មាន​អ្វី​ជា​ផ្លែ​ផ្កា​នោះ​ទេ​ ​​ហើយ​​​​ក្រុម​បច្ចេក​ទេស​គណបក្ស​ទាំង​ពីរ​ នឹង​ជួប​គ្នា​នៅ​ពេល​ឆាប់ៗ​នេះ​ទៀត​ ។​ ការ​ជជែក​គ្នា​ថ្ងៃ​នេះ​ និយាយ​ពី​ការ​​​ឯក​ភាព​គ្នា​របស់​ថ្នាក់​ដឹក​នាំ​​​ដែល​បាន​ឯក​ភាព​គ្នា​ កាល​ពី​ថ្ងៃ​ទី​១៦​ កញ្ញា​កន្លង​មក​ និង​និយាយ​ពី​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ ។​ ​ការ​ជួប​ចរ​ចា​​​គ្នា​រវា​ង​ក្រុម​​​ការ​ងារ​បច្ចេក​ទេស​​​​របស់​គណ​បក្ស​ទាំង​ពីរ​​បាន​ចាប់​ផ្តើម​ពី​ម៉ោង​៩​ព្រឹក​ រហូត​ដល់​ម៉ោង​ជាង​១២​ថ្ងៃ​ត្រង់​ ​​ថ្ងៃទី​​​៥ វិច្ឆិកា ធ្វើ​ឱ្យ​អ្នក​សារ​ព័ត៌​មាន​ទាំង​ជាតិ​ និង​អន្តរ​ជាតិ​ ​និង​ប្រជា​ពល​រដ្ឋ​​ទន្ទឹង​រង់​ចាំ​ពី​លទ្ធ​ផល​ដែល​​​សង្ឃឹម​ថា​ នឹង​ទទួល​បាន​លទ្ធ​ផល​ល្អ​ ។​ ផ្ទុយ​ពីអ្វី​ដែល​រង់​ចាំ​នោះ​ ត្រូវ​បាន​ទទួល​ការ​រិះ​គន់​ថា​ ការ​ប្រជុំ​នេះ​គឺ​ជា​អ្វី​មួយ​ដែល​ធ្វើ​ឱ្យ​​​​ល្អ​មើល​តែ​ប៉ុណ្ណោះ​ ព្រោះ​តែ​មិន​មាន​នរណា​ម្នាក់​ជា​អ្នក​សម្រេច​នោះ​ទេ​ ​។ សូម​បញ្ជាក់​ថា​ ក្រុម​​ការ​ងារ​​បច្ចេក​ទេស​ចំនួន​៥​រូប​ មក​ពី​គណ​​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​​ជួប​​​​ចរចា​ ជាមួយ​​​ក្រុម​ការ​ងារ​បច្ចេស​របស់​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ រួម​មាន​ លោក​ សុន​ ឆ័យ​ សមាជិក​គណៈ​កម្មាធិ​ការ​អចិន្ត្រៃយ៍​ លោក​ យ៉ែម​ បុញ្ញ​ឫទ្ធិ​ អគ្គ​នាយក​រដ្ឋ​បាល​ លោក​ គួយ​ ប៊ុន​រឿន​ អគ្គ​នាយក​រង​រដ្ឋ​បាល​ លោក​ អេង​ ឆៃ​អ៊ាង​ អនុ​ប្រធាន​គណៈ​កម្មាធិ​ការ​នាយក​ និង​លោក​ យឹម​ សុវណ្ណ​ ប្រធាន​គណៈ​កម្មាធិ​ការ​ប្រតិបត្តិ​ ។​

ចំណែក​ក្រុម​ការ​ងារ​​​​បច្ចេក​ទេស​​របស់​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ មាន​ចំនួន​៥​រូបដែរ​​​ រួម​មាន​ លោក​ ព្រុំ​ សុខា​ រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​ លោក​ សក់​ សេដ្ឋា​ រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​ លោក​ កើត​ រិទ្ធ​ រដ្ឋ​លេខា​ធិការ​ក្រសួង​យុត្តិ​ធម៌​ លោក​ សម​ សឿន​ នាយក​រង​ខុទ្ទកា​ល័យ​​​​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​លោក​​ លេង​​ វី អនុ​រ​ដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​ ៕​