ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភោជនីយដ្ឋាន​​នៅ​អាមេរិក​តុប​តែង​ជា​លក្ខណៈបង្គន់

11 ឆ្នាំ មុន

​​​ភោជនីយដ្ឋាន​​​​​លើក​ដំបូង​​របស់​អាមេរិក​បាន​តុប​តែង​​​​ជាលក្ខណៈ​​​«បង្គន់​» ​ ។​ ភោជនីយ​ដ្ឋាន​​​នេះ​បើក​​​នៅ​ក្នុង​ទី​ក្រុង​​​អេ​ដែល​ឡេស​​​កាល​ពី​​ពេល​​ថ្មី​ៗ​កន្លង​មក​ និង​មាន​អតិថិជន​​ច្រើន​កុះ​ករ ។ ​​ទោះបី​ជា​យ៉ាង​ណា​ក្ដី ​​​មានការ​រិះ​គន់​ថា​ជា​ហាង​អាហា​រ​​យក​តាម​លំនាំ​ភោជនីយ​ដ្ឋាន​​នៅ​​ អាស៊ី ។ ​

​​ភោជនីយដ្ឋាន​​​​​លើក​ដំបូង​​របស់​អាមេរិក​បាន​តុប​តែង​​​​ជាលក្ខណៈ​​​«បង្គន់​» ​ ។​ ភោជនីយ​ដ្ឋាន​​​នេះ​បើក​​​នៅ​ក្នុង​ទី​ក្រុង​​​អេ​ដែល​ឡេស​​​កាល​ពី​​ពេល​​ថ្មី​ៗ​កន្លង​មក​ និង​មាន​អតិថិជន​​ច្រើន​កុះ​ករ ។ ​​ទោះបី​ជា​យ៉ាង​ណា​ក្ដី ​​​មានការ​រិះ​គន់​ថា​ជា​ហាង​អាហា​រ​​យក​តាម​លំនាំ​ភោជនីយ​ដ្ឋាន​​នៅ​​ អាស៊ី ។ ​

ភោជនីយ​ដ្ឋាន​​​​​​អាជិក​ រ៉េស​​រូ​ម​​នោះ​​អតិថិ​ជន​​ត្រូវ​អង្គុយ​​​ពី​លើ​បង្គន់​​ច្នៃ​​ពី​សេរ៉ាមិុក​ និង​ទទួល​ទាន​អាហារ​​ដែល​ដាក់​នៅ​ក្នុង​ចាន​ច្នៃ​លំ​នាំ​​តាម​​បង្គន់ ។ ​​ លោក សេនៀស ឆាយ​អ៊ែន​ ជា​បុគ្គ​លិក​​​នៅ​ក្នុង​ហាង​​​បាន​និយាយ​​ថា ពេល​​បើក​​​​ហាង​ក្នុង​សប្ដាហ៍​ដំបូង​​​​មាន​អតិថិជន​​​​ជា​ច្រើន​នាក់​តម្រង់​ជួរ​​​រង់​ចាំ​​ទទួល​ទាន​​​​អាហារ និង​គោល​គំនិត​​ចំលែក​​មួយ​យក​តាម​លំនាំ​តាម​តៃវ៉ាន់​ ។

អាហារ​​សម្រាប់​ភ្ញៀវ​​ជា​អាហារ​ធម្ម​តា​ ជា​​ពិសេស​​​យក​លំនាំ​​តាម​អាហារ​​តៃ​វ៉ាន់​​​មាន​ដូច​​ជា​គុយ​ទាវ​ខ​គោ​ជា​ដើម ។ ​តាម​ការ​សាក​​​សួរ​អតិថិជន​​​​ជា​ច្រើន​នៅក្នុង​ហាង​កាល​ពី​ថ្ងៃទី​​២០ តុលា ២០១៣​​បាន​និយាយ​​​ស្រដៀង​​គ្នា​​ថា ភោជនីយ​ដ្ឋាន​​​​នេះ​កំពុង​ដំណើរ​​ការ​​​យ៉ាង​សម​ស្រប​ ។ ​នា​ង​ឌីណេស ​អេលៀស ជាអតិថិជន​​​ម្នាក់​និយាយ​​ថា មុខម្ហូប​​​ត្រូវ​គេ​ដាក់​នៅ​ក្នុង​បង្គន់​ជុះ​​នោម​ ខណៈ​​​ពេល​បាយ​ឆា​បង្កង​​​​​​​ដាក់​នៅ​ក្នុង​បង្គន់​​បន្ទោ​បង់​​ខ្នាត​តូច ។ ​​​ជា​លើក​ដំបូង​​​ដែល​នាង​បាន​ទទួល​ទាន​អាហារ​​​​នៅ​ក្នុង​ចាន​បែប​បង្គន់​​​ធ្វើ​ឱ្យ​មាន​អារម្មណ៍​​ប្លែក​​ ប៉ុន្តែ​អាហារ​​​មាន​រស​ជាតិ​ឆ្ងាញ់​​ ៕